ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

សំណើសុំលុបឈ្មោះក្រុមហ៊ុន

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
 • អ្នកវិនិយោគសញ្ជាតិខ្មែរ និងសញ្ជាតិបរទេស
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖
 • តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ទទួលឯកសារ បន្ទាប់ពីមន្រ្តីជំនាញប្រចាំការពិនិត្យរួចរាល់
 • នាយកដ្ឋានរដ្ឋបាល បញ្ជូនទៅ នាយកដ្ឋាននីតិកម្មនិងច្បាប់វិនិយោគនៃគណៈ កម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចាត់ចែងតាមមុខការ
 • មន្រ្តីជំនាញត្រូវរៀបចំកំណត់បង្ហាញជូនប្រធាននាយកដ្ឋានពិនិត្យផ្តល់មតិ
 • ឯកឧត្តមអគ្គលេខាធិការរង “គ.វ.ក” ពិនិត្យផ្តល់មតិ
 • ឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ពិនិត្យនិងសម្រេច ព្រមទាំងចុះហត្ថលេខាលើលិខិតអនុញ្ញាត ហើយបញ្ជូនទៅតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ដើម្បីយកទៅចុះលេខ និងប្រថាប់ត្រា មុននឹងអញ្ជើញអ្នកវិនិយោគមកទទួលយកលិខិតអនុញ្ញាត
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
 • ពាក្យស្នើសុំ (ចុះហត្ថលេខាដោយអ្នកមានសិទ្ធិ) (០៣ច្បាប់ដើម)
 • សេចក្តីសម្រេចរបស់សមាជិកម្ចាស់ហ៊ុនក្នុងការបញ្ឈប់ការអនុវត្តគម្រោង (០៣ច្បាប់ដើម)
 • លក្ខន្តិកៈក្រុមហ៊ុន និងវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ (០១ច្បាប់ ថតចម្លង)
 • វិញ្ញាបនបត្រជម្រះកាតព្វកិច្ចពន្ធអាករគយ ចេញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (០១ច្បាប់ ថតចម្លង)
 • ឯកសារបញ្ជាក់ស្ថានភាពសារពើពន្ធចេញដោយអគ្គនាយកដ្ឋានពន្ធដារ (០១ច្បាប់ ថតចម្លង)
 • លិខិតបញ្ជាក់ស្ថានភាពបំណុលតតិយជន (កម្មករ-និយោជិត) ដែលបានជម្រះ “ប្រសិនបើមាន” (០១ច្បាប់ ថតចម្លង)
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
 រយៈពេលកម្រៃសេវា
១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការអត់គិតថ្លៃ
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជាតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Contact us by phone:
(៨៥៥ ២៣) ៩៨១ ១៥៤
Contact us by email
cdc.cib@online.com.kh
Contact us by address:
វិមានរាជរដ្ឋាភិបាល តិរវិថីព្រះស៊ីសុវត្តិ វត្តភ្នំ រាជធានីភ្នំពេញ

some descriptions……

ឆ្លើយ​តប