ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការស្នើសុំប្តូរម្ចាស់ស្ថានីយ

ទិដ្ឋភាពទូទៅ
តើអ្នកណាមានសិទ្ធទទួលសេវា?

នីតិបុគ្គល ឬ រូបវ័ន្តបុគ្គល

កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
 • រាល់ពាក្យស្នើសុំទាំងអស់ត្រូវដាក់ពាក្យស្នើសុំនៅមន្ទីររ៉ែនិងថាមពលរាជធានី-ខេត្ត
 • មន្ទីររ៉ែនិងថាមពលរាជធានី-ខេត្ត ត្រូវបញ្ជូនសំណុំឯកសារស្នើសុំទាំងនេះឲ្យដល់ច្រកចេញ-ចូលតែមួយនៃក្រសួងរ៉ែនិងថាមពល ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទទទួលពាក្យស្នើសុំនោះ
 • មន្ត្រីដែលទទួលពាក្យស្នើសុំនៅច្រកចេញ-ចូលតែមួយនៃក្រសួងរ៉ែនិងថាមពល ត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់ភាពពេញលេញនៃពាក្យស្នើសុំនីមួយៗ រួមទាំងសំណុំឯកសារពាក់ព័ន្ធដែលភ្ជាប់មកជាមួយ
 • មន្ត្រីទទួលពាក្យត្រូវចេញសលាកបត្រទទួលពាក្យជូនអ្នកដាក់ពាក្យស្នើសុំតាមទម្រង់ បង្កាន់ដៃទទួល ករណីពេញលេញ
 • ពាក្យស្នើសុំនឹងត្រូវបានបញ្ជូនទៅខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី
 • ក្រោយពីទទួលបានចំណាររបស់ឯកឧត្តមរដ្ឋមន្ត្រី ពាក្យស្នើសុំនឹងត្រូវពិនិត្យបន្តដោយអគ្គនាយកដ្ឋានប្រេងកាត (នាយកដ្ឋានទទួលបន្ទុក) និងផ្តល់យោបល់ ក្នុងរយៈពេល ៣០ថ្ងៃ និង
 • បន្ទាប់មកថ្នាក់ដឹកនាំក្រសួងនិងរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលធ្វើការសម្រេច ក្នុងរយៈពេល ១០ថ្ងៃ។
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
 • ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន(ម្ចាស់ថ្មី)
 • ច្បាប់ចម្លងលក្ខន្តិកៈ និង វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម (ករណីនីតិបុគ្គល)
 • ចម្លងកិច្ចសន្យាទិញ-លក់ ឬ លិខិតផ្ទេរស្ថានីយ រវាងម្ចាស់មុន និងម្ចាស់ថ្មីច្បាប់ចម្លងលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច
 • រូបថត ៤x៦ របស់ម្ចាស់ស្ថានីយថ្មី ឬ ប្រធានក្រុមហ៊ុនថ្មី
 • បង្កាន់ដៃកម្រៃសេវាសាធារណៈពិនិត្យពាក្យស្នើសុំ។
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
កម្រៃសេវាសាធារណៈរយៈពេលនៃការផ្តល់សេវាសុពលភាព
ត្រូវបង់ចំនួន ១.១ លានរៀល (មួយលានមួយសែនរៀល)៤៥ (សែសិបប្រាំថ្ងៃ) ថ្ងៃ នៃថ្ងៃធ្វើការគ្មាន
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

Call us Monday-Friday 8:30AM-5:00PM

Contact us by phone:
(+៨៨៥) ២៣ ២១៩ ៥៧៤
Contact us by email
info@mme,gov.kh
Contact us by address:
អគារលេខ ៧៩-៨៩ ផ្លូវប៉ាស្ទ័រ(៥១) សង្កាត់ផ្សារ ថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

some descriptions……

ឆ្លើយ​តប