ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការស្នើសុំប្តូរព័ត៌មានគេហទំព័រ

ទិដ្ឋភាពទូទៅ
 អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • ជាជនជាតិខ្មែរ ឬជនបរទេស ជារូបវន្តបុគ្គលឬនីតិបុគ្គល ដែលជាប្រធានស្ថាប័ន
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) មានកិត្តិយសគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី និងសាធរណជនទំាងអស់ឱ្យបានជ្រាបថា៖ ដើម្បីទទួលបានលិខិតអនុញ្ញាតចុះឈ្មោះគេហទំព័រ .kh នៅព្រះរាជាណាចក្រកម្ពុជា បុគ្គលទាំងឡាយជាជនជាតិខ្មែរ ឬ ជនជាតិបរទេសត្រូវដាក់ពាក្យស្នើសុំមក ន.ទ.ក។

នីតិវិធីនិងពាក្យស្នើសុំប្តូរព័ត៌មានគេហទំព័រ

១-អ្នកដាក់ពាក្យអាចស្នើសុំមក ន.ទ.ក ដើម្បីចុះឈ្មោះគេហទំព័រតាមប្រភេទដូចខាងក្រោម៖

  • ‹‹ ឈ្មោះស្នើសុំ ›› .gov.kh សម្រាប់ក្រសួង/ស្ថាប័នរដ្ឋ
  • ‹‹ ឈ្មោះស្នើសុំ ›› .mil.kh សម្រាប់ក្រសួងស្ថាប័នយោធា និងកងកម្លាំងប្រដាប់អាវុធ
  • ‹‹ ឈ្មោះស្នើសុំ ›› .com.kh សម្រាប់ក្រុមហ៊ុនឯកជន ឬស្ថាប័នពាណិជ្ជកម្ម
  • ‹‹ ឈ្មោះស្នើសុំ ›› .net.kh សម្រាប់ក្រុមហ៊ុន/ស្ថាប័នផ្តល់សេវាបណ្តាញកុំព្យូទ័រ
  • ‹‹ ឈ្មោះស្នើសុំ ›› .org.kh សម្រាប់អង្គការ និងសមាគមន៍
  • ‹‹ ឈ្មោះស្នើសុំ ›› .edu.kh សម្រាប់គ្រឹះស្ថានសិក្សា សាលាបណ្តុះបណ្តាល និងសកលវិទ្យាល័យ
  • ‹‹ ឈ្មោះស្នើសុំ ›› .per.kh សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។

២-ឈ្មោះគេហទំព័រដែលត្រូវស្នើសុំត្រូវមានចំនួន ០៣ តួអក្សរ/លេខយ៉ាងតិច និង ៦៣ តួអក្សរ/លេខយ៉ាងច្រើន និងត្រូវកំណត់ដូចខាងក្រោម៖

  • អាចជាអក្សរឡាតាំងពី ‹‹ a ››ដល់‹‹ z ›› និងពុំមានភាពខុសគ្នាឡើយសម្រាប់អក្សរតូច និងអក្សរធំ (ឧទាហរណ៍៖‹‹ a ››ដល់‹‹ A ›› សម្គាល់តួអក្សរតែមួយ)។
  • អាចជាលេខ ‹‹ ០,1,2,3,4,5,6,7,8 ›› និង/ឬ ‹‹ 9 ››។
  • សហាសញ្ញា ‹‹_›› ដែលជាសញ្ញាតែមួយគត់ដែលអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងឈ្មោះស្នើសុំប្រសិនបើសញ្ញានេះមិនត្រូវបានប្រើប្រាស់នៅខាងដើម ឬខាងចុងនៃឈ្មោះ។
  • ករណីស្នើសុំចុះឈ្មោះគេហទំព័រ ដែលមានចំនួន ៣ (បី) តួអក្សរ/លេខ អ្នកស្នើសុំត្រូវតភ្ជាប់ជាមួយនូវវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីម៉ាក (Trademark) ឬលិខិតអនុញ្ញាត ឬឯកសារផ្សេងៗសម្គាល់នីតិបុគ្គលដែលមាននាម និងចំនួនតួអក្សរដូចគ្នា និងឈ្មោះគេហទំព័រដែលបានស្នើសុំ ស្របតាមប្រភេទគេហទំព័រនីមួយៗ។
  • ចំពោះឈ្មោះគេហទំព័រស្នើសុំដោយនីតិបុគ្គលដែលពុំបានចុះបញ្ជីនៅក្រសួងពាក់ព័ន្ធ ឬនីតិបុគ្គលដែលចុះបញ្ជីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ អាចស្នើសុំចុះឈ្មោះគេហទំព័របាន តែត្រូវចុះកិច្ចសន្យាចុះឈ្មោះគេហទំព័រដូចមានកំណត់ក្នុងឧបសម្ព័ន្ធទី៦។
  • ករណីឈ្មោះគេហទំព័រមួយ ត្រូវបានស្នើសុំដោយនីតិបុគ្គលពីរ ឬច្រើន ការអនុញ្ញាតចុះឈ្មោះគេហទំព័រនោះ ត្រូវផ្តល់អាទិភាពជូននីតិបុគ្គលមានវិញ្ញាបនបត្រចុះបញ្ជីម៉ាក ដែលមានឈ្មោះដូចគ្នាទៅនឹងឈ្មោះគេហទំព័រនោះ។

៣- ន.ទ.ក រក្សាសិទ្ធិមិនផ្តល់ការអនុញ្ញាតលើឈ្មោះគេហទំព័រ ដែលប្រើប្រាស់ពាក្យ ឬឃ្លាដូចខាងក្រោម៖

  • ‹‹www››, ‹‹http››, ‹‹https››,‹‹http-www›› និងបង្គុំនៃពាក្យទាំងនេះ។
  • មានលក្ខណៈអាសអាភាស រឿងអាស្រូវ មិនសមរម្យ ឬផ្ទុយពីច្បាប់ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។​បង្ករឲ្យមានការភ័ន្តច្រឡំជាសាធារណៈ ប៉ះពាល់ដល់គោការណ៍សន្តិសុខ ភាពសុខដុម និងផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា ប្រមាថមើលងាយជំនឿសាសនា និងប៉ះពាល់ជាអវិជ្ជមាននៅក្នុងសង្គម។
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់

១០ ថ្ងៃ (ថ្ងៃធ្វើការ) សម្រាប់ការពិនិត្យ វាយតម្លៃ និងសម្រេចលើពាក្យស្នើសុំលិខិតអនុញ្ញាតបន្ទាប់ពីអ្នកស្នើសុំបានបំពេញពាក្យ ស្នើសុំត្រឹមត្រូវ និងផ្តល់ឯកសារគ្រប់គ្រាន់។

  • ពាក្យសុំ​ផ្លាស់ប្តូរព័ត៌មានគេហទំព័រ
  • ព័ត៌មានគេហទំព័រចាស់
    • អ្នកគ្រប់គ្រងគេហទំព័រ
    • ទំនាក់ទំនងបច្ចេកទេស
    • ទំនាក់ទំងវិក្កយបត្របង់ប្រាក់ (វិក្កយបត្រ និងបង្កាន់ដៃបង់ប្រាក់ចុងក្រោយ(លើកលែងតែគេហទំព័រ .gov.kh))។
  • ព័ត៌មានគេហទំព័រថ្មី
    • អ្នកគ្រប់គ្រងគេហទំព័រ
    • ទំនាក់ទំនងបច្ចេកទេស
    • ទំនាក់ទំងវិក្កយបត្របង់ប្រាក់
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា

អ្នកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតត្រូវបង់៖

  • កម្រៃសម្រាប់ការពិនិត្យ វាយតម្លៃ និងសម្រេចលើពាក្យស្នើសុំជូន ន.ទ.ក ចំនួន ៤០.០០០
    (សែសិបពាន់)រៀល (លើកលែងតែស្ថាប័នរដ្ឋដែលប្រើ .gov.kh ត្រូវផ្តល់ជូនដោយពុំគិតកម្រៃ)។
  • កម្រៃប្រចាំឆ្នាំជូនក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (នាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ)
    • ១២០.០០០ (ដប់ពីម៉ឺន) រៀល សម្រាប់រូបវន្តបុគ្គល ឬ នីតិបុគ្គលទូទៅ
      (.com.kh, .org.kh, edu.kh, .net.kh, .mil.kh)
    • ៤០.០០០ (បួនម៉ឺន) រៀល សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន (.per.kh)
    • ចំពោះស្ថាប័នរដ្ឋដែលប្រើប្រាស់ .gov.kh ត្រូវផ្តល់ជូនដោយពុំគិតកម្រៃប្រចាំឆ្នាំ។
  • ចំពោះកម្រៃប្រចាំឆ្នាំដំបូងសម្រាប់ការផ្តល់លិខិតអនុញ្ញាត ត្រូវគិតតាមរយៈពេលនៅសល់ក្នុងឆ្នាំដូចខាងក្រោម៖
  • រយៈពេលនៅសល់មិនលើស ៦ខែ ត្រូវគិតកម្រៃ ៥០% (ហាសិបភាគរយ) នៃកម្រៃប្រចាំឆ្នាំ
  • រយៈពេលនៅសល់លើសពី ៦ខែ ត្រូវគិតកម្រៃពេញមួយឆ្នាំនៃកម្រៃប្រចាំឆ្នាំ។
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

និយ័តករទូរគមនាគមន៍កម្ពុជា៖

  • បញ្ជរអតិថិជន (ផ្នែកប្រឹក្សាព័ត៌មាន ទទួលពាក្យ បង់កម្រៃពាក្យសុំ និងទទួលលិខិតអនុញ្ញាត)

Contact us by phone:
១២៧ ឬ ០២៣ ៧២ ២៣ ២៣
Contact us by email
frontdesk@trc.gov.kh
Contact us by address:
អាស័យដ្ឋាន៖ អគារ ន.ទ.ក. វិថីលេខ ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ករណីដាក់ពាក្យដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម៖

  • គេហទំព័រ៖ www.trc.gov.kh/online

ឆ្លើយ​តប