ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
• ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងធ្វើការ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ហើយបានបំពេញនូវបែបបទ
និងនីតិវិធីស្របតាមលក្ខខណ្ឌ ដែលបានកំណត់ជាធរមាន
• ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
• ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានគ្រប់ប្រភេទ ដែលឆ្លងកាត់ព្រំដែនដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖
២. ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន)
• ដំណាក់ទី១ ៖ អតិថិជនដែលមកទទួលសេវាសាធារណៈត្រូវបំពេញទម្រង់ស្នើសុំ និងរៀបចំឯកសារដែលតម្រូវ មានដូចចែងខាងលើ
• ដំណាក់ទី២ ៖ មន្រ្តីទទួលពាក្យស្នើសុំ រៀបចំឯកសារ និងត្រួតពិនិត្យឯកសារ (តម្រូវឱ្យមានឯកសារគ្រប់គ្រាន់) ចុះបញ្ជីជលយាន ឬផ្ទេរកម្មសិទ្ធិជលយាន
• ដំណាក់ទី៣ ៖ អនុប្រធានការិយាល័យ ៖ ត្រួតពិនិត្យត្រឹមត្រូវលើឯកសារស្នើសុំ
• ដំណាក់ទី៤ ៖ ប្រធានការិយាល័យ ៖ ទទួលបន្ទុកការងាររួម និងត្រួតពិនិត្យលើឯកសារគ្រប់គ្រាន់ ត្រឹមត្រូវ និងចុះហត្ថលេខា
• ដំណាក់ទី៥ ៖ អនុប្រធាននាយកដ្ឋាន ៖ ពិនិត្យឯកសារ និងចុះហត្ថលេខា
• ដំណាក់ទី៦ ៖ ប្រធានយកដ្ឋាន ៖ ពិនិត្យឯកភាព និងចុះហត្ថលេខា
• ដំណាក់ទី៧ ៖ អគ្គនាយក ៖ ចុះហត្ថលេខាចុងក្រោយ។
ដំណើរការផ្តល់សេវា
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
សំណុំលិខិតសុំបណ្ណសំគាល់ជលយានសម្រាប់ជលយានក្នុងស្រុក ឯកសារភ្ជាប់តម្រូវមាន ៖
- ពាក្យស្នើសុំសាងសង់ជលយាន (មួយច្បាប់)
- ពាក្យស្នើសុំបណ្ណសំគាល់ (មួយច្បាប់)
- អត្តសញ្ញាណបណ្ណ ឬសៀវភៅស្នាក់នៅ (មួយច្បាប់)
- លិខិតបញ្ជាក់ (កម្មសិទ្ធិជលយាន រោងជាង ប្រវត្តិជាង) (មួយច្បាប់)
- កំណត់ហេតុត្រួតពិនិត្យលក្ខណៈបច្ចេកទេស (មួយច្បាប់)
- ប្លង់ជលយាន (មួយច្បាប់)
តម្លៃសេវា
ការផ្តល់បណ្ណសម្គាល់ជលយានប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ/ដឹកកុងតេន័រ (សម្រាប់ជលយានក្នុងស្រុក)
តម្លៃសេវា | ១ ០០០ ០០០ រៀល |
រយៈពេល | ១០ថ្ងៃ (ថ្ងៃធ្វើការ) |
ទំនាក់ទំនង
ក្រសួង សាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
២- ការិយាល័យចុះបញ្ជី និងយានដ្ឋាននាវា ៖
ទទួលចុះបញ្ជីជលយានតាមផ្លូវទន្លេ និងផ្តល់ការអនុញ្ញាតបង្កើតយានដ្ឋាននាវា ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
• ចុះបញ្ជីជលយាន ដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី។
• ចុះបញ្ជីជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែន ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។