ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

សេវាស្នើសុំលុបម៉ាក

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
 • រូបវន្ដបុគ្គល ឬ នីតិបុគ្គល
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖

មាន១០ដំណាក់កាល៖

 1. ដាក់ពាក្យស្នើសុំ
 2. ទទួលពាក្យស្នើសុំនិងចេញលិខិតអនុញ្ញាតបង់ប្រាក់
 3. បញ្ជរបង់ប្រាក់(នាយកដ្ឋានគណេយ្យ)
 4. បញ្ចូលទិន្នន័យនិងស្គេន
 5. ត្រួតពិនិត្យបឋម(បដិសេធទទួល ឬមិនទទួល)
 6. IPAS (ប្រព័ន្ធMadrid Protocol ការិយាល័យអន្តរជាតិ WIPO ប្រព័ន្ធដាក់ពាក្យតាមអេឡិចត្រូនិក Online marks filing system) ប្រព័ន្ធបង់ប្រាក់អេឡិចត្រូនិក
 7. ត្រួតពិនិត្យលម្អិតiz
 8. បង់ប្រាក់
 9. ចេញវិញ្ញាបនប័ត្រ
 10. បោះពុម្ពផ្សាយក្នុងព្រឹត្តបត្តិផ្លូវការ(Online)
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកស��រភ្ជាប់
 • តម្រូវការឯកសារសម្រាប់ចុះបញ្ជីម៉ាក មានដូចខាងក្រោម
  • ពាក្យស្នើសុំតាមគំរូលេខ០០១
  • គំរូម៉ាកបោះពុម្ពឡើងវិញចំនួន ១៥
  • លិខិតប្រគល់សិទិ្ធតាមគំរូលេខ០០២ (ប្រសិនចាត់តាំងភ្នាក់ងារតំណាង)
  • លិខិតស្នើសុំផ្លាស់ប្តូរផ្សេងៗ
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
 • ការផ្តល់សេវាចុះបញ្ជីម៉ាកនៅព្រះរាជាណាចក្រកម្ពុជាស្របតាមស្តង់ដារអន្តរជាតិដែលអង្គការកម្មសិទិ្ធបញ្ញាពិភពលោកបានផ្តល់នូវប្រព័ន្ធ IPAS ប្រើប្រាស់ជាមួយ Computer ដែលពិនិត្យម៉ាកតាមជំហាននីមួយៗដែលរួមមានអត្ថន័យ សម្លេងអាន រូបភាពមើលឃើញ (Appearance) និងធ្វើការប្រៀបធៀបមុខទំនិញ និងសេវាដែលដូច ឬប្រហាក់ប្រហែល ឬមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ទនឹ្ទមនេះ ត្រូវពិនិត្យមើលពាក្យស្លាកពាក្យទូទៅ (Generic Term) ប្រភេទ (Kind) បរិមាណ (Quantity) គុណភាព (Quality) និងចំណុចផ្សេងៗជាច្រើន ទៀត តាមស្តង់ដារអន្តរជាតិ
 • ចុះបញ្ជីម៉ាកនៅព្រះរាជាណាចក្រកម្ពុជាមានរយៈពេល០៦ ទៅ ០៩ខែ ឬលើសពីរយៈពេលនេះ ក្នុងករណីមានភាគីទីបីទំនាស់ ឬការទទួលពាក្យមានការកើនឡើងច្រើន ឬការកែតម្រូវពាក្យស្នើសុំរបស់អ្នកដាក់ពាក្យបើប្រៀបធៀបទៅនឹងការចុះបញ្ជីម៉ាកនៅបណ្តាប្រទេសអាស៊ាន មានរយៈពេលចាប់ពី ៦ខែ ទៅ ១២ ខែ ចំណែកឯនៅសហរដ្ឋអាមេរិក មានរយៈពេល១២ ខែទៅ១៨ខែកម្រៃការដាក់ពាក្យស្នើសុំលុប
 1. ការស្នើសុំលុបម៉ាក ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ការកត់ត្រាសិទ្ធិផ្តាច់មុខ ឬការកត់ត្រាអាជ្ញាប័ណ្ណ/អាជ្ញាប័ណ្ណពិសេស ដោយម្ចាស់ម៉ាក ឬភ្នាក់ងារតំណាង……….(១២០,០០០រៀល)
 2. ការស្នើសុំពិនិត្យនិងវាយតម្លៃ ម៉ាក មុនការដាក់ពាក្យស្នើសុំចុះបញ្ជី………..(៨០,០០០រៀល)
 3. ការស្នើសុំទុតិយតាវិញ្ញាបនបត្រ ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម ថតចម្លងឯកសារ ការបញ្ជាក់សុពលភាពម៉ាក ឬការបញ្ជាក់ផ្សេងៗ……….(១០០,០០០រៀល)
 4. ការដាក់ពាក្យស្នើសុំសម្របសម្រួលវិវាទ……….(២០០,០០០រៀល)
 5. ការវាយតម្លៃអំពីការរំលោភបំពាន……….(២០០,០០០រៀល)
 6. ការពិន័យការមកបង់ប្រាក់ចុះបញ្ជីម៉ាកយឺតលើស ៦០ ថ្ងៃ បន្ទាប់ពីថ្ងៃជូនដំណឹង (លើសពី ១២០ ថ្ងៃ ចាត់ទុកថាបោះបង់ចោល)ពី ៦១ថ្ងៃ ដល់ ៩០ ថ្ងៃ (៨០,០០០រៀល)ពី ៩១ថ្ងៃ ដល់ ១២០ថ្ងៃ (២០០,០០០រៀល)
 7. ការពិន័យចំពោះការស្នើសុំចុះបញ្ជីម៉ាកសាជាថ្មីយឺតយ៉ាវ ក្នុងអំឡុងពេល ៦ខែ (តាមមាត្រា ១២ ឃ នៃច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់)……….(២០០,០០០រៀល)
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

Contact us by phone:
(៨៥៥) ២៣ ៨៦៦ ១១៥, (៨៥៥) ២៣ ៨៦៦ ១១៤
Contact us by email
cambodiaip.dip@gmail.com
Contact us by address:
ឡូតិ៍លេខ ១៩-៦១ វិថីក្រសួងពាណិជ្ជកម្ម (ផ្លូវលេខ១១៣បេ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

some descriptions……

ឆ្លើយ​តប