ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ផ្ទេរសិទ្ធអាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មសម្រាប់ខ្សាច់សំណង់ ក្រួស ឡាតេរីត ដីឥដ្ឋ

ទិដ្ឋភាពទូទៅ
តើអ្នកណាមានសិទ្ធទទួលសេវា?

រូបវ័ន្តបុគ្គល ឬនីតិបុគ្គល

កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ

ក. ដំណើរការឯកសារ
១. សម្បទានិកត្រូវមកដាក់ពាក្យស្នើសុំផ្ទេរសិទ្ធអាជ្ញាបណ្ណនៅច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែនិងថាមពល
២. ច្រកចេញចូលតែមួយបញ្ជូនសំណុំឯកសារជូនឯកឧត្តមរដ្ឋមន្រ្តី
៣. ឯកឧត្តមរដ្ឋមន្រ្តីចាត់អគ្គនាយកដ្ឋានធនធានរ៉ែពិនិត្យសំណុំឯកសារ
៤. អគ្គនាយកដ្ឋានធនធានរ៉ែចាត់នាយកដ្នានជំនាញត្រួតពិនិត្យឯកសារទៅតាមប្រភេទអាជ្ញាបណ្ណដែលអាជីវករស្នើសុំ
៥. អង្គភាពជំនាញមានរយៈពេល ៤៥ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីដំណើរការនីតិវិធី ដើម្បីរៀបចំសំណុំឯកសារបញ្ជូនមកថ្នាក់ដឹកនាំទទួលបន្ទុកតាមឋានានុក្រម ដើម្បីផ្ដល់យោបល់ មុននឹងឈានដល់ ឯកឧត្តមរដ្ឋមន្រ្តីពិនិត្យ និងសម្រេចផ្ទេរសិទ្ធអាជ្ញាបណ្ណ
៦. សម្បទានិកត្រូវមកបង់កម្រៃផ្ទេរសិទ្ធអាជ្ញាបណ្ណនៅការិយាល័យគ្រប់គ្រងចំណូលមិនមែនសារពើពន្ធធនធានរ៉ែ នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រោយពីមានការសម្រេចផ្ទេរសិទ្ធអាជ្ញាបណ្ណ និងទៅយកវិញ្ញាបនបត្រផ្ទេរសិទ្ធអាជ្ញាបណ្ណពីនាយកដ្ឋានជំនាញបន្ទាប់ពីបានបង់កម្រៃផ្ទេរសិទ្ធអាជ្ញាបណ្ណ
ខ. ព័ត៌មាន
១.ព័ត៌មានពាក់ព័ន្ធនឹងការផ្ដល់សេវាមានការបិទផ្សាយនៅក្រសួងរ៉ែនិងថាមពល និងតាមរយៈគេហទំព័ររបស់ក្រសួងរ៉ែនិងថាមពល www.mme.gov.kh
គ. ភាពឆ្លើយតប
១.ផ្ដល់ព័ត៌មាន និងប្រឹក្សាយោបល់នៅច្រកចេញចូលតែមួយក្រសួងរ៉ែនិងថាមពល និងលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានធនធានរ៉ែ ដោយមានតុ កៅអីសម្រាប់អង្គុយរង់ចាំ
២.មានការសម្របសម្រួល និងអន្តរាគមន៍ក្នុងករណីដែលមានការអនុវត្តខុសនីតិវិធីដែលមានចែងក្នុងប្រកាសរបស់ក្រសួងរ៉ែនិងថាមពល

កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
  • ពាក្យស្នើសុំផ្ទេរសិទ្ធអាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មសម្រាប់ខ្សាច់សំណង់ ក្រួស ឡាតេរីត ដីឥដ្ឋ…១ច្បាប់
  • ច្បាប់ចម្លងអាជ្ញាបណ្ណដែលនៅមានសុពលភាព…១ច្បាប់
  • ច្បាប់ចម្លងអត្តសញ្ញាណបណ្ណបុគ្គលដែលទទួលសិទ្ធ…១ច្បាប់
  • បណ្ណបង់កម្រៃផ្ទេរសិទ្ធអាជ្ញាបណ្ណ…១ច្បាប់
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
បង់កម្រៃផ្ទេរសិទ្ធអាជ្ញាបណ្ណក្រសួងរ៉ែនិងថាមពល ប្រើប្រាស់ពេលវេលាមានសុពលភាព
ចំនួន ១០,០០០,០០០ រៀល៤៥ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ដំណើរការផ្ដល់សេវា
ទៅតាមសុពលភាពអាជ្ញាបណ្ណដែលស្នើសុំពន្យារបន្ត
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

Call us Monday-Friday 8:30AM-5:00PM

Contact us by phone:
(៨៥៥) ២៣ ២១៩ ៥៧៤
Contact us by email
Contact us by address:
អគារលេខ៧៩-៨៩ ផ្លូវប៉ាស្ទ័រ(៥១) សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

some descriptions……

ឆ្លើយ​តប