ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការប្រើប្រាស់រូបប្រាសាទដែលជាបេតិកភណ្ឌដើម្បីធ្វើអាជីវកម្ម (ក្នុងមួយរូបភាព)

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖

• ពលរដ្ឋខ្មែរគ្រប់រូបដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
• ជនបរទេសដែលមានលិខិតឆ្លងដែនដែលកំពុងមានសុពលភាព

កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖

មានចំនួន៨ដំណាក់កាល៖
១-ការិយាល័យរដ្ឋបាលទទួលឯកសារចូល និងពិនិត្យ (មានបញ្ហាឱ្យអ្នកស្នើសុំកែតម្រូវ) អត់បញ្ហាកំណត់បង្ហាញសំណុំរឿងបញ្ជូនទៅ
២-ការិយាល័យការពារស្នាដៃ ពិនិត្យបច្ចេកទេស និងកំណត់បង្ហាញពីការ អនុញ្ញាត និងមិនអនុញ្ញាត (បញ្ជូនទៅការិយាល័យរដ្ឋបាល បញ្ជូនទៅអ្នកស្នើសុំវិញ) បញ្ជូន
៣-អនុប្រធានប្រធាននាយកដ្ឋាន ធ្វើកំណត់បង្ហាញ ជូន
៤-ប្រធាននាយកដ្ឋាន ធ្វើកំណត់បង្ហាញ ជូន
៥-អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ សម្រេច
៦-ការិយាល័យការពារស្នាដៃ រៀបចំលិខិតអនុញ្ញាត
៧-អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ចុះហត្ថលេខា បញ្ជូន
៨-ការិយាល័យរដ្ឋបាល ជូនសេចក្តីសម្រេចដល់អ្នកស្នើសុំ (បង់ប្រាក់)

កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

• ពាក្យស្នើសុំប្រើប្រាស់រូបប្រាសាទបេតិកភណ្ឌ (ចំនួន ០១ ច្បាប់)
• កិច្ចសន្យា (ចំនួន ០១ ច្បាប់)
• គំរូស្នាដៃដើម (ចំនួន ០១ ច្បាប់)
• អត្តសញ្ញាណប័ណ្ណ(ថតចម្លង) (ចំនួន ០១ ច្បាប់)
• លិខិតអនុញ្ញាត/បញ្ជីពាណិជ្ជកម្ម (ចំនួន ០១ ច្បាប់)
• រូបគំរូ (ចំនួន ០១ ច្បាប់)
• លិខិតប្រគល់សិទ្ធិផ្សេងៗ (ចំនួន ០១ ច្បាប់)

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
រយៈពេល០៥ថ្ងៃ នៃថ្ងៃធ្វើការ
កម្រៃសេវា១១០,០០០រៀល
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០២៣ ២១៧ ៦៤៥,​ ០២៣ ២១៨១៤៨
Contact us by address:
អគារលេខ២២៧ មហាវិថីព្រះនិងរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

វែបសាយ ៖ www.copyrightkh.org

ឆ្លើយ​តប