ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

រមណីយដ្ឋានស្អាងភ្នំ

ទិដ្ឋភាពទូទៅ

រមណីយដ្ឋានស្អាងភ្នំ គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ធម្មជាតិ។ដើម្បីធ្វើដំណើរទៅ ទស្សនាកម្សាន្តនៅរមណីយដ្ឋាននោះភ្ញៀវទេសចរត្រូវចេញដំណើរពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ ២១ ថ្មី ដែលជាផ្លូវលើកថ្មីជំនាន់ប៉ុលពតហើយធ្វើដំណើរតាមនោះនឹងកាត់តាម តំបន់វាលទំនាបទួលក្រសាំង ។ ពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ ២១ ថ្មី និង ជួបលេខ ២១ ចាស់ត្រង់ ចំណុចវត្ត ឈូងលៀប ក្នុងឃុំរកាខ្ពស់ ដែលមានចម្ងាយប្រហែល ១២ គីឡូម៉េត្រ។ ដល់វត្តឈូងលៀបរួចបន្តដំណើរទៅដល់ផ្សារស្រុកស្អាងទើបមានផ្លូវបំបែកចូលខាងស្តាំដៃ មូយ ។ ធ្វើដំណើរតាមផ្លូវនោះចម្ងាយ ២, ៥ គីឡូម៉ែត្រដល់ក្លោងទ្វារវត្ត រួមមានផ្លូវបំបែកចូល ខាងស្តាំបន្តិច ទើបដល់រមណីយដ្ឋាននោះ ។ រមណីយដ្ឋានស្អាងភ្នំនេះជាប្រភេទ រមណីយដ្ឋាន  ធម្មជាតិ និង វប្បធម៌ ដែលនៅទីនោះមាន វត្តមួយសង់​នៅលើកំពូល ភ្នំខ្ពស់ជាង គេ ដែលគេ​មើលទៅឃើញ​​ទិដ្ឋភាពល្អប្លែក ជុំវិញតំបន់នោះ ។ រមណីយដ្ឋានស្អាងភ្នំនេះ ពុំសូវសំបូរដើមឈើ ដូចនៅ ភ្នំធនមន្តឡើយ ប៉ុន្តែនៅជុំវិញវត្ត គឺមានបឹង​យ៉ាងធំមួយ ដែលមានដុះទៅដោយ ផ្ការំចង់ និង ព្រលិត  ។ លើសពីនេះទៅទៀ់ត​ នៅក្នុងបឹងជុំវិញភ្នំនេះ គឺសំបូរត្រីណាស់ អ្នកទេសចរដែល​ទៅ​កម្សាន្តនៅរមណីយដ្ឋាននោះ ក្រៅពីជិះទូកលេង គឺពួកគេទៅស្ទូចត្រីផងដែរ ។ នៅរដូវវស្សា​ស្អាងភ្នំគឺប្រៀបបីដូចជា កូនកោះមួយ ដែលព័ទ្ធជុំវិញ ទៅដោយផ្ទៃទឹកធំល្វឹងល្វើយ ។ លកនៃខ្យល់បោកបក់មក​ប៉ះជើងភ្នំ ធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ បំបាត់នូវការនឿយហត់ ។ នៅទីនោះ មានលក្ខណៈ​ត្រជាក់ប្រកបដោយខ្យល់​អាកាសបរិសុទ្ធនិងព្រៃល្បះនៅជុំវិញ ជើងភ្នំ ។  រមណីយដ្ឋាននេះ មានភ្ញៀវជាតិ​ទៅកម្សាន្តច្រើននារដូវបុណ្យ​ទាន ឬ បុណ្យប្រពៃណីជាតិ និង ​ថ្ងៃឈប់សំរាកជាដើម ។ បច្ចុប្បន្ននេះ​មន្ទីរទេសចរណ៍បាន សហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដាំកូនឈើ និង ធ្វើសណ្តាប់ធ្នាប់អនាម័យ សន្តិសុខនៅតំបន់នោះបានយ៉ាងល្អប្រសើរ ជូនភ្ញៀវទេសចរលេងកំសាន្ត ៕

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

រមណីយដ្ឋានស្អាងភ្នំ នេះមានទីតាំងស្ថិតនៅក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាងដែលមានចំងាយប្រមាណជា២៣គីឡូម៉ែត្រ ពីទីរួមខេត្តកណ្តាល។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប