ទិដ្ឋភាពទូទៅ
រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិភ្នំនាគស យើងអាចទៅកម្សាន្តនៅ «ភ្នំនាគស» ដែលជាភ្នំហ៊ំព័ទ្ធដោយព្រៃព្រឹក្សាប្រវែង៣គ.ម មានផ្ទាំងថ្មដាធំៗ នៅលើខ្នងភ្នំដែលអាចឱ្យយើងអង្គុយលេងកម្សាន្ត ឬទទួលទានអាហារ គយគន់ទេសភាពពីលើខ្នងភ្នំ ដែលមានរយៈកម្ពស់១៤០ម.ប្រកបដោយភាពមនោរម្យ និងមានសួនច្បារផ្កាចម្រុះពណ៌ រូបសំណាកសត្វព្រៃជាដើម ។
នៅក្បែរនោះមានភ្នំមួយដែលមានរូបចម្លាក់ព្រះពុទ្ធបដិមាករ១ព្រះអង្គ ផ្ទុំជាប់នឹងជញ្ជាំងថ្មមានបណ្តោយ៧ម.កម្ពស់២,៥០ម(មានអាយុកាលដ៏យូរលង់) ហៅថា “ភ្នំកងវ៉ា” ។