ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

ទិដ្ឋភាពទូទៅ

មជ្ឈមណ្ឌលប្រល័យពូជសាសន៍​ជើងឯក ជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ និងជា​កន្លែងដែលបង្ហាញឱ្យឃើញពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មិនអាច​បំភ្លេចបាន ដោយសារទីនេះជាអតីត​កន្លែងពិឃាត​អ្នកទោស ក្រោយពី​ជាប់ឃុំ​ឃាំង និង​សួរចម្លើយ​រួចពី​គុក​ទួលស្លែង នា​សម័យ​របប​ ​បច្ចុប្បន្ន​ក្លាយជា​ទីតាំងមណ្ឌល​ទេសចរណ៍ មានប្រល័យ​ពូច​ន៍ ប៉ុល ពត ១៩៧៥-១៩៧៩ ហើយ​ភ្ញៀវ​ជាតិ អន្តរ​ជាតិ ចូល​ទស្សនាសិក្សា​ស្រាវជ្រាវអំពី​ប្រ​វត្ត​សាស្ត្រ សម័យកាល​ជូរចត់ ។​ ​យោងតាម​ឯកសារ​ស្រាវជ្រាវ ដែល​បន្សល់ទុកឃើញថា មាន​ប្រជាពលរដ្ឋ​ស្លាប់​ក្រោម​ការចោទប្រកាន់ ពី​របប​ខ្មៅ​ងងឹត ប៉ុល ពត ជនរងគ្រោះ​ស្លាប់ នៅ​សារមន្ទីរ​ជើងឯក ប្រមាណ​២០០០០​នាក់ ។​ ​អ្នកទោស​ដែល បញ្ជូន​ចេញពី​មន្ទីរឃុំឃាំង​ទួលស្លែង ឬ ហៅថា «​គុក​ទួលស្លែង​» ឬ «​មន្ទីរ​សរ​២១» មក​សម្លាប់​នៅ វាលពិឃាត​ជើងឯក ។​ ​ទីតាំង​មិនអាច​បំភ្លេចបាន​មួយ​នេះ ជា​អនុស្សាវរីយ៍​ក្តុក​ក្តុល របស់​ប្រជាជន​ខ្មែរ ដែល​របប​ខ្មែរ​ក្រហ​មបន្សល់ទុក​ឲ្យ ហើយ​សព្វថ្ងៃ ប្រែក្លាយជា​ទីតាំង​មណ្ឌល​ទេសចរណ៍​ប្រវត្តិសាស្ត្រ មាន​ភ្ញៀវ​ជាតិ អន្តជាតិ​ចូល​ទស្សនា ដើម្បី​ស្វែងយល់ អំពី​របប​ព្រៃផ្សៃ​យង់ឃ្នង ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

សារមន្ទីរ​ជាតិ​ជើងឯក​ រឺមជ្ឈមណ្ឌលប្រល័យពូជសាសន៍​ជើងឯក ស្ថិតនៅក្នុង​ភូមិរលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានចំងាយប្រមាណជា១៧​គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

ម៉ោងចូលទស្សនា៖ ចាប់ពីថ្ងៃច័ន្ទ -អាទិត្យ ម៉ោង ០៧:៣០​ នាទី – ១៧:៣០ នាទី។

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប