ទិដ្ឋភាពទូទៅ
វិមានឯករាជ កសាងក្នុងឆ្នាំ 1958 ជាការប្រារព្ធនៃការទទួលឯករាជ្យពីបារំាង វិមានឯករាជ្យនេះ មានទីតាំងស្ថិតនៅចំកណ្តាលរង្វង់មូលចរាចរណ៍ដែលចំណុចប្រសព្វមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ។
ប្រទេសកម្ពុជា ប្រារព្ធពិធីបុណ្យឯករាជ្យជារៀងរាល់ឆ្នាំនៅថ្ងៃទី 9 ខែវិច្ឆិកា។ ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីយាងជាព្រះរាជអធិបតីក្នុងពិធីអុជទៀនជ័យនៅក្នុងវិមានឯករាជ្យ ដោយមានវត្តមានពីមន្ត្រីជាន់ខ្ពស់មកពីរាជរដ្ឋាភិបាល វិស័យឯកជន និងវិស័យសាធារណៈជាច្រើនរូប។