ទិដ្ឋភាពទូទៅ
ទឹកជ្រោះកាទៀង ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទឹកជ្រោះកាទៀងដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, ដើរឆ្លងស្ពានយោល, ជិះដំរី, ខ្យូសញុំអី, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។គេហៅឈ្មោះទឹកធា្លក់នេះ តាមជនជាតិគ្រឹងនៅភូមិកាទៀង។ ទឹកធ្លាក់កាទៀង ស្ថិតនៅក្រោមខ្សែទឹកធ្លាក់កាចាញប្រមាណ ៣គ.ម។ ទឹកធ្លាក់នេះមានកំពស់ប្រមាណ ១០ម ផ្នែកខាងលើមានសណ្ឋានជាផ្ទាំងថ្មរាបស្មើដែលទឹកហូរ កាត់ធ្លាក់ទៅក្នុងជ្រោះខាងក្រោម យើងមិនអាចចុះជ្រោះខាងក្រោមបានទេ ព្រោះច្រាំងជ្រោះទាំងសងខាងចោទពេក។ នៅជុំវិញទឹកធ្លាក់មានព្រៃឈើតូចធំដែផ្ដល់ម្លប់ត្រឈឹងត្រឈៃ គួរឲ្យចងសម្រាកអង្គុយមើលទឹកធ្លាក់ ឬក៏បរិភោគអាហារពិកនិកនៅទីនោះដោយក្តីរីករាយ។សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកជ្រោះកាទៀង ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានទឹកជ្រោះកាទៀង គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានទឹកជ្រោះកាទៀងមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន និងភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ។សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានទឹកជ្រោះកាទៀងពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ។