គោលដៅទាក់ទាញទេសចរណ៍
បដិមាលោកយាយម៉ៅ មានកម្ពស់ 29 ម៉ែត្រ ត្រូវបានសាងសង់ឡើងនៅឆ្នាំ 2010 ស្ថិតក្នុងឥរិយាបថអង្គុយសមាធិបែរព្រះភក្រ្តសម្លឹងទៅកាន់ផ្ទៃសមុទ្រ។
ទឹកជ្រោះពពកវិលត្រូវបានគេដាក់ឈ្មោះអោយសមទៅនឹងការពិតនៃទីកន្លែងមួយនេះ ដែលមានផ្ទាំងពពកនៅអណ្ដែតត្រសែតពីខាងលើជាប់មិនលោះពេល។
ថ្មមុខយក្សនេះគឺជាទីកន្លែងដែលអ្នកដើរព្រៃនិងអ្នកធ្វើដំណើរនានាគោរពបន់ស្រន់សុំសេចក្តីសុខ។
បឹងលើភ្នំ នៅចម្ងាយប្រមាណ 5 គម ពីរមណីយដ្ឋានឋានសួគ៌បូកគោ មានទីកន្លែងសម្រាប់ការកម្សាន្តកីឡាលើទឹកមួយចំនួនរង់ចាំភ្ញៀវទៅកម្សាន្ត មានដូចជា ការជិះទា ទូកកានូ ទូកកាយ៉ាក់ និងស្ទូចត្រីជាដើម។ បឹងលើភ្នំនេះផ្ទុកទឹកចំនួនកន្លះលានម៉ែត្រគូប។
វត្តសំពៅប្រាំមានទីតាំងនៅលើជ្រោយមួយដែលអាចមើលឃើញទេសភាពនៃព្រៃព្រឹក្សាពណ៌ខៀវស្រងាត់នៅតាមជ្រលងដងភ្នំ និងផ្ទៃសមុទ្រធំល្វឹងល្វើយឆ្ងាយសន្លឹមនៅខាងក្រោម អមដោយផ្ទាំងពពកដេរដាសគួរជាទីគយគន់ពេកក្រៃ។
ព្រះវិហារកាតូលិកចាស់ ត្រូវបានសាងសង់ឡើងដោយជនជាតិបារាំងនៅដើមឆ្នាំ 1920 ដែលជាផ្នែកមួយនៃការសាងសង់បុរីលម្ហែលើភ្នំបូកគោ។
ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់) ណង់អគារប្រវតិ្តសាស្រ្តមួយនេះ ធ្លាប់ជាសណ្ឋាគារដ៏ធំស្កឹមស្កៃនិងស្រស់ស្អាតមួយនាសម័យអាណានិគមនិងរាស្រ្តនិយម។
ដំណាក់ស្លាខ្មៅគឺជាអតីតព្រះរាជដំណាក់របស់ព្រះបាទនរោត្តម សីហនុ សម្រាកលម្ហែព្រះកាយ ដែលត្រូវបានសាងសង់ឡើងពីថ្មនិងមានបិទដោយឈើស្លាខ្មៅនៅក្នុងឆ្នាំ1936។
ដំណាក់ព្រះបាទមុនីវង្ស ឬដំណាក់ស្តេចដំណាក់ព្រះបាទមុនីវង្ស គឺជាអគារមួយក្នុងចំណោមសំណង់អគារជំនាន់អាណានិគមដ៏ធំស្កឹមស្កៃគួរអោយកត់សម្គាល់នៅលើភ្នំបូកគោ។
វាលស្រែ១០០ ជាទីកន្លែងមួយដ៏ស្រស់ស្អាតសម្រាប់ការផិ្តតយករូបភាពអនុស្សាវរីយ៍នៅក្នុងម៉ាស៊ីនថតរបស់អ្នក។
វាលស្រែ 500 មានចម្ងាយ ១៧គីឡូម៉ែត្រ ពីរមណីយដ្ឋាន ឋានសួគ៌បូកគោ ដែលចំណាយពេលធ្វើដំណើរប្រហែលជា ៣០ នាទីតាមរថយន្ត។
កន្លែងសមាធិ នៅមិនឆ្ងាយពីរមណីយដ្ឋាន ឋានសួគ៌បូកគោ មានទីតាំងសមាធិដ៏ស្ងប់សុខនិងស័ក្ដិសិទ្ធិជាច្រើនដែលកំពុងរង់ចាំលោកអ្នក មកសម្រាកបន្ធូរអារម្មណ៍ ស្វែងរកពេលវេលាស្ងប់សុខសម្រាប់ផ្លូវចិត្ត កែសម្រួលអារម្មណ៍អោយស្រស់ថ្លា និងរក្សារាងកាយនិងទឹកចិត្តអោយមានថាមពលរឹងមាំបានផងដែរ។