ទិដ្ឋភាពទូទៅ
ភូមិក្តាត គឺជាទីកន្លែងមួយដែលមានសក្កដានុពលដ៏ច្រើនសំបូរបែប នេះក៏ដោយសារតែភូមិនេះស្ថិតនៅក្បែរសមុទ្រ មានទេសភាពភ្នំ និងទឹកធ្លាក់ដ៏ស្រស់ស្អាត រួមទាំងគ្រឿងសមុទ្រស្រស់ៗថែមទៀតផង។ ភូមិនេះគឺមានទីតាំងអំណោយផលល្អមែនទែន ដោយស្ថិតតាមបណ្តោយជួលភ្នំបូកគោដែលវាបានទាក់ទាញចិត្តភ្ញៀវទេសចរជាច្រើនទៅលេងទីនោះរៀងរាល់សប្តាហ៍។ វាពិតជាកន្លែងទេសចរណ៍ដ៏ស្រស់ស្រាយមែនទែន ហ៊ុមព័ទ្ធដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ ការជិះទូកលេងកម្សាន្តតាមដងព្រែក និងគយគន់មើលថ្ងៃលិចយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ។