ទិដ្ឋភាពទូទៅ
ស្ពានព្រែកត្នោត គឺជារមណីយដ្ឋានបែបធម្មជាតិនិងកែច្នៃមួយដែលខណ្ឌព្រំប្រទល់គ្នាដោយ ព្រែកត្នោត និងតភ្ជាប់គ្នា ដោយស្ពានត្នោត (ពីមុនស្ពានឈើ បច្ចុប្បន្ន ស្ពានដែកបេឡេ)។ រមណីយដ្ឋានស្ពានព្រែកត្នោត មានទេសភាពស្រស់បំព្រង មានខ្យល់អាកាសបរិសុទ្ធបែបស្រុក ស្រែចម្ការ មានរុក្ខជាតិតូចធំនានា និងព្រៃឈើពិសេសដើម អាកាស្យាដុះអមសងខាងផ្លូវមាន ពណ៌បៃតងខ្ចីផ្តល់ម្លប់យ៉ាងត្រជាក់ ត្រឈឹងត្រឈៃ និងមានខ្ចុះជាច្រើនផុសអណ្តែតលើផ្ទៃទឹក លាយឡំនឹងឈូក ព្រលិត រំចង់ កញ្ឆែត កំពុងចេញផ្កា រីកស្គុះស្គាយ។