ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

កោះ​ឫស្សី

ទិដ្ឋភាពទូទៅ

កោះ​ឫស្សី ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន កោះ និងឆ្នេរសមុទ្យ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានកោះ​ឫស្សីដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, គយគន់ថ្ងៃលិច, ជិះទូក, ឆ្នេរសមុទ្រ, បោះជំរុំឬបោះតង់, ដើរមើលផ្កាថ្ម, ស្ទូចត្រី និងចំណុចផ្សេងៗទៀត។

កោះឫស្សី គឺជារមណីយដ្ឋានធម្មជាតិមួយដែលមានសម្រស់ស្រស់ស្អាត ស្ថិតនៅក្នុងខេត្តព្រះសីហនុ។

អ្នកទេសចរណ៍ទាំងអស់ អាចធ្វើដំណើរទៅកំសាន្តនៅលើកោះឫស្សី ដោយជិះទូក។ កោះឫស្សី ជាកោះធម្មជាតិមួយ ដែលសំបូរទៅដោយធម្មជាតិពណ៌បៃតងផ្លែឈើផ្កា និងសត្វជាច្រើនប្រភេទរស់នៅ លើដីកោះនេះ។ ជាពិសេស កោះឫស្សីមានឆ្នេរខ្សាច់សដ៏ស្រស់ស្អាត និង ទឹកថ្លាដូចកញ្ចក់គួរឲ្យទាក់ទាញ។

ភ្ញៀវទេសចរណ៍ចូលចិត្តមកកំសាន្តលើកោះឫស្សី រីករាយជាមួយ បរិយាកាសបរិសុទ្ធ ហែលទឹកដើរកំសាន្តតាមឆ្នេរគយគន់ពេលព្រះអាទិត្យរះនឹងពេលព្រះអាទិត្យលិច និង រីករាយជាមួយការញុំាអាហារជួបជុំក្រុមគ្រួសារ និងមិត្តភត្តិ។ ពិសេស ភ្ញៀវទេសចរណ៍ ក៏អាចស្នាក់នៅលើកោះឫស្សី ជាមួយនឹងផ្ទះសំណាក់តូចៗ ជាច្រើនផងដែរ។

សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានកោះ​ឫស្សី ភ្ញៀវទេសចរមិនមានការធ្វើដំណើរថ្មើរជើងបន្ថែមនោះទេ តែត្រូវធ្វើដំណើរឆ្លងទឹក ឬក៏ជិះទូកដែលមានចម្ងាយប្រហែលជា ~14km។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរមិនទាន់អាចធ្វើការចតនៅរមណីយដ្ឋានផ្ទាល់បានទេ។

សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានកោះ​ឫស្សី គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានកោះ​ឫស្សីមានអាហារដ្ឋាន ប៉ុន្តែសម្រាប់កន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ និងភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ។

សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានកោះ​ឫស្សីមានបឹងហ្គាឡូ ប៉ុន្តែសម្រាប់ផ្ទះសំណាក់ និងសណ្ឋាគារពុំទាន់មាននៅឡើយទេ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

កោះ​ឫស្សី មានទីតាំងស្ថិតនៅ ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ~14km ពីរង្វង់មូលតោ​ពីរ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កោះ​ឫស្សី​ ភ្ញៀវ​ទេសចរ គ្រាន់​តែ​ចំណាយ​ប្រាក់​ត្រឹម​តែ​១០ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការ​ជិះ​ទូក​លេង​កម្សាន្ត​នា​ពេល​ព្រឹក​ម៉ោង​៩:៣០ ​ឆ្ពោះ​ទៅ​កាន់​កោះ​នេះ។

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប