ទិដ្ឋភាពទូទៅ
ទំនប់អាងបាសាក់ បានកកើតឡើងនៅសម័យរបបប៉ុល ពតចន្លោះឆ្នាំ១៩៧៦-១៩៧៨ ដោយបានសង់ទំនប់បេតុងចំនួន២កន្លែង ទីមួយ ទំនប់ក្បាលហុង និងទីពីរ ទំនប់អាងបាសាក់ សំរាប់ទប់ទឹកទុកស្រោចស្រពដំណាំកសិកម្មអោយមានជាប្រចាំគ្រប់រដូវកាល។
លក្ខណៈសម្បត្តិៈ
- ទំនប់អាងបាសាក់មានទំនប់ទឹកបេតុងដ៏ធំមួយដែលមានបរិស្ថានធម្មជាតិល្អប្រសើរ និងមានព្រៃធម្មជាតិដុះជុំវិញគួរអោយចង់គួយគន់។
- នៅរដូវប្រាំងមានចរន្តទឹកហូរខ្សោយល្មម រីឯរដូវវស្សាមានទឹកហូរខ្លាំងបាញ់ជាពពុះទឹកគួរអោយគយ គន់ ទឹកថ្លាល្អមានលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរងូតកំសាន្ត នៅក្នុងឪកាសបុណ្យទានម្តងៗ គេសង្កេតឃើញប្រជាពលរដ្ឋទៅកំសាន្តទីនោះយ៉ាងច្រើនកុះករ។