ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

រមណីយដ្ឋានពពុះថ្ម

ទិដ្ឋភាពទូទៅ

រមណីយដ្ឋានពពុះថ្ម ជារមណីយដ្ឋានធម្មជាតិ  មានទីតាំងស្ថិតស្របតាមដងស្ទឹង  ដែលមានប្រជាប្រិយភាព តាំងពីសម័យសង្គមនិយមមកម៉េ្លះហើយក្រោយមកក៏ត្រូវបានបោះបង់ចោលនៅក្នុងកំឡុងឆ្នាំ ១៩៧៥ ដោយសារតែ តំបន់នេះជាតំបន់សមរភូមិ។ វាជារមណីយដ្ឋានដែលផ្ដល់នូវភាពងាយស្រួលសំរាប់ការកំសាន្ដលំហែកាយ លេងទឹក នឹងស្រូបយកនូវខ្យល់អាកាសបរិសុទ្ធ និងចូលទស្សនានូវល្អាងភ្នំប្រាក់នៅជិតនឹងរមណីយដ្ឋានពពុះថ្មនោះទៀតផង។

រមណីយដ្ឋានេះ  ជារមណីយដ្ឋានធម្មជាតិ មានព្រៃដុះក្រាស់ផ្ដល់ម្លប់ប្រជាក់ សំរាប់ភ្ញៀវទេសចរណ៍មកអង្គុយ
លេងកំសាន្ដ មានទឹកស្ទឹងថ្លាយ៉ង់សំរាប់ងូតកំសាន្ដ និងមានផ្ទាំងថ្មធំៗ ថ្មប៉ប្រះទឹក ខ្សាច់សស្អាតនៅបាតស្ទឹង ហើយនៅរដូវប្រាំងទឹកហូរជ្រែកផ្ទាំងថ្មបង្កើតបានជាពពុះ ទើបប្រជាជននិងភ្ញៀវទេសចរណ៍អោយឈ្មោះកន្លែងនេះថា ពពុះថ្ម។ លើសពីនេះទៅទៀតនៅជិតនឹងពពុះថ្មនេះមានភ្នំប្រាក់មួួយដែលមានដើមឈើយ៉ាងស្រស់បំព្រងនិងមានល្អាង ជាច្រើនដែលអាចអោយយើងចូលទស្សនាបានទៀតផង។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

រមណីយដ្ឋានពពុះថ្ម មានទីតាំងស្ថិតនៅ ភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្ដបាត់ដំបង ដែលមាន ចំងាយប្រមាណ ៣៦.៨២ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់រមណីយដ្ឋានពពុះថ្ម។  ភ្ញៀវ ទេសចរណ៍អាចធ្វើដំណើរទៅកាន់ទីនោះដោយរថយន្ដ  ឬម៉ូតូតាមផ្លូវទៅកាន់ប្រាសាទបាណន់បានដោយសុវត្ថិភាព។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប