ទិដ្ឋភាពទូទៅ
រមណីយដ្ឋានទំនប់បង្ហៀរទឹក១មករា គេកសាង ឡើងក្នុងគោលបំណងផ្តោតទៅលើប្រព័ន្ធស្រោចស្របដំណាំកសិកម្មនៅក្នុងស្រុកសន្ទុក និង ស្រុកបារាយណ៍ដែលមានកន្លែងទំនប់បង្ហៀរទឹកប្រវែង ៧៥០ ម៉ែត្រ។ រមណីយដ្ឋានដ៏គួរឲ្យគយគន់នេះ ស្ថិតនៅពីផ្លូវបំបែកកំពង់ថ្មប្រមាណ ៤ គីឡូម៉ែត្រ។ គ្រាន់តែកន្លែងទំនប់បង្ហៀរទេ តែឥឡូវកំពុងតែជាកន្លែងពេញនិយមសម្រាប់ប្រជាជនក្នុងតំបន់ជាពិសេសយុវវ័យមកងូតទឹកលេង និង មកញុំអាហារបែបស្រុកស្រែដែលមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។