ទិដ្ឋភាពទូទៅ
រមណីយដ្ឋានស្ទឹងព្រៃប្រស់ ដែលជាបឹងធម្មជាតិតាំងពីដូនតា មានទីតាំងស្ថិតនៅខាងលិច ស្ពានព្រៃប្រស់ ក្នុងឃុំត្បែង ស្រុកកំពុងស្វាយ ខេត្តកំពង់ធំគឺជាទីរមណីយដ្ឋានដ៏មានភាព ទាក់ទាញសម្រាប់ភ្ញៀវទេសចរគ្រប់រូបលំហែរកម្សាន្ត និងបណ្ដែតអារម្មណ៍បែបធម្មជាតិ។ រមណីយដ្ឋានធម្មជាតិមួយនេះ អាចឲ្យអ្នកទេសចរ មកអង្គុយលំហែរកាយ គយគន់ទេសភាព និងវាលស្រែដ៏ធំល្វឹងល្វឺយ នៃសម្រស់ទឹកដីខេត្តកំពង់ធំ ព្រមទាំងងូតទឹកលេងកម្សាន្តយ៉ាង សប្បាយ។ លើសពីនេះទៀត ប្រជាពលរដ្ឋក៏អាចរកចំណូលបានយ៉ាងច្រើនផងដែរ តាមរយ: ការផ្ដល់សេវា លក់ម្ហូបអាហារ និងផលិតផលក្នុងតំបន់ជូនភ្ញៀវទេសចរដើម្បីបង្កើនសេដ្ឋកិច្ច គ្រួសារ។