ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ភ្នំតាម៉ៅ

ទិដ្ឋភាពទូទៅ

ភ្នំតាម៉ៅ ជារម្មណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជា​សួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះមានផ្ទៃដី ១២០០ ហិចតា ដែលគេអោយឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំនោមផ្ទៃដី ១២០០ហិចតានេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី ៧០ហិចតានេះ រួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។ភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មិន​​ដែល​រំលង​ទស្សនា​សត្វ​កម្រ ៦​ ប្រភេទ​មាន​ដូច​ជា ពោះ​ថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លា​ឃ្មុំ​។ សត្វ​ទាំង​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង និង​ស្ថិត​នៅ​ក្នុង​បញ្ជី​លើ​គេ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត​ទស្សនា ពេល​មក​កម្សាន្ត​នៅ​សួន​ឧទ្យាន​ភ្នំ​តាម៉ៅ។ មូលហេតុ​ដែល​​នាំ​ឲ្យ​សត្វ​ទាំង​នោះ ក្លាយ​ជា​​សត្វ​​ពេញ​និយម​ជាង​គេ ត្រូវ​បាន​លោក គុយ តុង អនុប្រធាន​គ្រប់គ្រង​ឧទ្យាន​សួនសត្វ​ភ្នំ ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ប្រាប់​ថា ដោយសារ​​សត្វ​ទាំង​នោះ​ពពួក​សត្វ​កម្រ ហើយ​សត្វ​មួយ​ចំនួន​ក៏​មាន​ភាព​ឈ្លាសវៃ អាច​សំដែង​សមត្ថភាព​ពិសេស​សម្រាប់​ភ្ញៀវ​ទស្សនា​ផង​ដែរ៕

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំ ៥គ.ម តាមផ្លូវលំ ដោយប្រើរយៈពេលធ្វើដំណើរតាមរថយន្តអស់ ៤៥នាទី។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប