ទិដ្ឋភាពទូទៅ
កោះរ៉ុងសន្លឹម មានរាងបត់នៅចុងខាងត្បូងនិងខាងជើង ជាហេតុធ្វើអោយឆ្នេររាងជាបេះដូងដែលនៅខាងក្នុងមានសោភណ្ឌភាពដូចជាឆ្នេរសំងាត់អញ្ចឹង។ ឈ្មោះស្រដៀង នឹង កោះរ៉ុងដែរ កោះរុងសន្លឹមស្ថិតនៅភាគខាងត្បូងនៃ កោះរ៉ុង ចម្ងាយ ប្រហែល ៤ គម។ នៅទីនោះភ្ញៀវអាចដើរទស្សនាទិដ្ឋភាពព្រៃឈើ ឬ ក៏អាចជួលទូកជិះកម្សាន្តជុំវិញកោះ។
ទីតាំង
កោះរ៉ុងសន្លឹម ជាកោះមួយរបស់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ កោះនេះស្ថិតនៅចំងាយប្រហែល៤គីឡូម៉ែត្រខាងត្បូងកោះរ៉ុង។
គោលដៅទាក់ទាញទេសចរណ៍
ឆ្នេរ Lazy Beach ឬឆ្នេរខ្ជិលដែល ក៏ស្ថិតក្នុងចំណោមឆ្នេរដ៏ស្រស់ស្អាតទាំង២១នៅលើពិភពលោកផងដែរ។ គ្រប់ឆ្នេរទាំងអស់នៃកោះរ៉ុងសន្លឹមគឺត្រូវការរយះពេល ២ម៉ោងដើម្បីធ្វើដំណើរពីខេត្តព្រះសីហនុ។ ឆ្នេរ Lazy (Lazy Beach) ជាឆ្នេរដ៏ស្រស់ស្អាតមួយដែរក្នុងប្រទេសកម្ពុជាយើង ដែលស្រមោលនៃដើមស្រល់ និងខ្សាច់ពណ៌មាសបានទាក់ចិត្តអ្នកទេសចរគ្រប់រូប ជាមួយទឹកសមុទ្រនិងឆ្នេរដ៏សែនស្រស់ស្អាត នោះវាពិតជាអស្ចារ្យជាមួយថ្ងៃកំសាន្តរបស់អ្នក។
តម្លៃសំបុត្រចូលទស្សនា
ម៉ោងចូលទស្សនា
កម្រងរូបភាព