ទិដ្ឋភាពទូទៅ
កោះតាគៀវ ជាទីតាំងធម្មជាតិល្អបំផុតសម្រាប់ការសម្រាកកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ ក្រុមគ្រួសារ និងមិត្តភ័ក្ដិ។ ជាងនេះទៅទៀត កោះតាគៀវអំណោយផលសម្រាប់ការចុះមុជទឹកដើម្បីមើលផ្កាថ្មក្នុងសមុទ្រ ដើរក្នុងព្រៃ ហែលទឹកកម្សាន្តលេង និងសកម្មភាពក្នុងសមុទ្រជាច្រើនផ្សេងទៀត។
នៅលើកោះតាគៀវ មានកន្លែងស្នាក់នៅមួយចំនួនសម្រាប់ប្រជាជនខ្មែរ និងភ្ញៀវបរទេសដែលមានតម្លៃសមរម្យ។ ក្នុងនោះ ទេសចរច្រើននិយមស្នាក់នៅឆ្នេរខលរ៉ល (Coral Beach) និងខាក់ទឹស (KACTUS) ព្រោះវាមានការរចនាប្លែក បែបធម្មជាតិពិតៗ ដែលធ្វើឲ្យអ្នកទស្សនា និងអ្នកធ្វើដំណើរចង់តែនឹងចំណាយពេលនៅទីនោះ។