ទិដ្ឋភាពទូទៅ
ទីតាំងភូមិសាស្រ្តនៃ កោះព្នៅ នៅរដូវប្រាំង មានទំហំធំ ហើយវាព័ទ្ធជុំវិញដោយឆ្នេរខ្សាច់ពណ៌ស តាមបណ្តោយដងទន្លេមេគង្គ ដែលនៅផ្នែកខាងកើត និងខាងលិច កោះមានទឹកថ្លាយង់ បានហូរធ្លាក់ចុះមក ហើយថ្មសំប៉ែត ហាក់បីដូចជាក្រាលនៅក្នុងព្រែកយ៉ាងដូច្នេះ។ នៅតាមបណ្តោព្រែកតូចៗ ដែលមានទឹកហូរមិនដាច់នោះ ក៏មានចំការស្វាយ ត្រូវបានគេដាំប្រៀបបាននឹងឋានសួគ៌ នៃហ្វូងបក្សាបក្សីជំពូកសត្វទឹក ដូចជាព្រាប សេក ក្អែក ។ល។ មានពេល ខ្លះ ហ្វូងសត្វត្មាត ជាច្រើនបានហើចុះមកទីនេះ នៅក្នុងរដូវប្រាំង។