ទិដ្ឋភាពទូទៅ
ឆ្នេរខ្សាច់កោះប៉ែន ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ឆ្នេរសមុទ្យ និងកោះ។ សម្រាប់ចំណុច សំខាន់ៗក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនដែលអាចធ្វើអោយភ្ញៀវ ទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ម្ហូប, លេងទឹកឬហែលទឹក, ជិះទូក, គយគន់ ថ្ងៃលិច, ទស្សនាឆ្នេរខ្សាច់, ជិះទាទឹក និងចំណុចផ្សេងៗទៀត។ ឆ្នេរកោះប៉ែន ជាតំបន់កំសាន្ត មួយ ដែលសម្បូរណ៍ទៅដោយ បរិយាកាស បរិសុទ្ធ ឆ្នេរខ្សាច់ពណ៌ស ដ៏វែងស្រស់ស្អាត ជាមួយនឹងស្ពានធ្វើឈើឫស្សី ដ៏ស្រស់ត្រកាល សំរាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្ត។ភ្ញៀវទេសចរណ៍ ចូលចិត្តមកកំសាន្ត នៅឆ្នេរកោះប៉ែនរីករាយសប្បាយជាមួយ នឹងការហែល ដើរកំសាន្តលើឆ្នេរ ដេកហាលថ្ងៃ ជិះទូក និង គយគន់ថ្ងៃលិច។សម្រាប់ការធ្វើ ដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះ ចំណតរថយន្តវិញភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀត ផង។សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន គឺមានខ្យូស អង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរហើយក៏មានសេវាកម្មទទួលកម្មង់អាហារ ផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន និងភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ។ សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ។