ទិដ្ឋភាពទូទៅ
ឆ្នេរហាវៃ គឺជាឆ្នេរមួយដែលមានភាពស្រស់ស្អាតពោរពេញទៅដោយដើមម្ជុលជាតំបន់ឆ្នេរដែលមានម្លប់ត្រជាក់ល្ហឹមមានភ្ញៀវទេសចរណ៏ទៅកំសាន្តនៅទីនោះច្រើនគួរសម ។មានទូកម៉ាស៊ីនតូចៗមួយចំនួនដែលនៅទំនេររង់ចាំភ្ញៀវទេសចរណ៏ជាតិអន្តរជាតិជួលជិះធ្វើដំណើកំសាន្តឆ្ពោះទៅកាន់កោះពស់ ។ លណ្ខណៈពិសេសនៅតាមដងបណ្ដោយឆ្នេរហាវ៉ៃមានខ្សាច់សស្អាតមិនចាញ់ឆ្នេរសមុទ្រផ្សេងៗឡើយ ។ ហើយថ្មីៗនេះគឺគេបានសាងសង់ស្ពានមួយយ៉ាងធំពីត្រើយម្ខាងនៃស្ពានដែលទើបតែធ្វើហើយប៉ែកដីគោកភ្ជាប់ទៅដីកោះពស់ ដែលជាកត្តាធ្វើអោយឆ្នេរហាវៃមានភាពល្បីល្បាញទាក់ទាញភ្ញៀវទេសចរណ៏កើនច្រើនថែមទៀត ។ ការធ្វើស្ពាននេះគឺដើម្បីធ្វើយ៉ាងណាអោយ តំបន់ឆ្នេរហាវៃមានក៏ដូចជាក្រុងព្រះសីហនុផ្ទាល់មានការអភិវឌ្ឍន៏ វិស័យទេសចរណ៏កើនទ្វេដែលជាឩស្សាហកម្មគ្មានផ្សែង ។អ្នកវិនិយោគទុនមានគំរោងសាងសង់សណ្ឋារគារ ផ្ទះសំណាក់ បាំងកាឡូ និងមានកន្លែងកំសាន្តជាច្រើនផ្នែកទៀត ។ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរកំសាន្តនៅឆ្នេរហាវ៉ៃបានយ៉ាង សប្បាយរីករាយភាភអធិកធមការជួបជុំក្រុមគ្រួសារ មិត្តភក្ដិបានគ្រប់ពេលវេលា ។