ទិដ្ឋភាពទូទៅ
តំបន់អេកូទេសចរណ៍អារ៉ែង មានសក្តានុពលលើទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥. ក្រពើភ្នំ ៦. រូងភ្នំបូរាណ និង៧. របាំប្រពៃណី។យើងបានស្គាល់ទឹកជ្រោះ៣កន្លែងគឺទឹកជ្រោះ ឆាយតាហ៊ីង ទឹកជ្រោះឆាយពួរប្រាំបួន និងទឹកជ្រោះឆាយអារ៉ែង។ យើងថែមទាំងបានឡើងភ្នំម្រេចកង្កែប មើលទេសភាពសមុទ្រឈើនៅតំបន់អារ៉ែងទៀតផង។ ទីនោះសំបូរកន្លែងកំសាន្តបែបធម្មជាតិ ទេសភាពស្អាតណាស់! អារ៉ែងសំបូរទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិល្អឯក មានគោលដៅទេសចរណ៍ ជាង៦០ ដែលគួរទៅទស្សនា ដូចជា តំបន់ទឹកធ្លាក់ឆាយអារ៉ែង ឆាយហ៊ីង អូរពោធិ៍ប្រាំបួន តំបន់ដើរផ្សងព្រេង (Trekking) តំបន់មើលថ្ងៃលិច ជម្រកសត្វក្រពើភ្នំ ជម្រកត្រីនាគ តំបន់ពាងក្រឡបុរាណ តំបន់ជនជាតិភាគតិចកំពុងរស់នៅ៕