ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ទឹកធ្លាក់ជ្រោះឪម៉ាល់

ទិដ្ឋភាពទូទៅ

ទឹកធ្លាក់ជ្រោះឪម៉ាល់ ជារមណីយដ្ឋានធម្មជាតិមួយនៅខេត្តកំពតដែលមានភ្ញៀវទេសចរណ៍តិចតួចណាស់ស្គាល់ពីវា មិនថាភ្ញៀវជាតិ អន្តរជាតិ ឬភ្ញៀវក្នុងខេត្តនោះទេក៏មិនសូវស្គាល់ពីទីកន្លែងធម្មជាតិ មួយនេះដែរ។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយជិះម៉ូតូ កង់ ឬដើរដោយថ្មើរជើងកាន់តែល្អ។ ទឹកជ្រោះឪម៉ាល់មានចម្ងាយប្រហែល១១គមពីក្រុងកំពត។ យើងអាចធ្វើដំណើរពីក្រុងកំពតទៅ រមណីដ្ឋានទឹកឈូ លុះហួសវត្តស្នំប្រាំពីរបន្ទិច មានផ្លូវបត់ឆ្វេងទៅត្រង់ យើងធ្វើដំណើរដោយ ទោចក្រយាន្តប្រហែល៧គម និងត្រូវដើរថ្មើរជើងតាមជើងភ្នំប្រហែល ៤គមទៀតទើបទៅដល់។ នៅតាមផ្លូវយើងអាចទស្សនាបាននូវព្រៃឈើដ៏ខៀវស្រងាត់​នារដូវវស្សា និងអាចទស្សនាចំការដំណាំ​ហូប​ផ្លែជា​ច្រើន​នៅតាមដងផ្លូវ ជាពិសេសចំការទុរេនដែលដំណាំហូបផ្លែតំណាងខេត្តកំពត។ ពេលទៅដល់ទីនោះយើងនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃជួរភ្នំបូកគោ ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញខៀវស្រងាត់សំលេងសត្វបក្សាយំលឺអឺងកង ពេញព្រៃ និងខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍អ្នកដែលបានទៅទីនោះមិនចង់អោយត្រលប់ មកវិញឡើយ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ទឹកធ្លាក់ជ្រោះឪម៉ាល់ នេះស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពត។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប