ទិដ្ឋភាពទូទៅ
ទឹកធ្លាក់ថ្មដាតូច គឺជាទីកន្លែងកម្សាន្តជាមួយ រ៉បនឹងសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៥៥ ដែលទើបកសាងថ្មី។ ទឹកធ្លាក់ថ្មដាតូច ឬអ្នកខ្លះនិយមហៅទឹកធ្លាក់ភ្នំ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំ ឆ្ពោះទៅកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងព្រំប្រទល់ខេត្ដត្រាត ប្រទេសថៃ។
ទីតាំង
ទឹកធ្លាក់ថ្មដាតូច ស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។
គោលដៅទាក់ទាញទេសចរណ៍
ទឹកធ្លាក់ថ្មដាតូចនេះមាន ២ថ្នាក់ រួមមាន៖
-ថ្នាក់ខាងលើ ដែលលោកអ្នកដើរចុះមកដល់មុនគេ គឺជាទីឋានសម្រាប់ងូតទឹកលេងកម្សាន្ត ដោយសារដំណាក់នេះ មានទឹកធ្លាក់ហូរលើជម្រាលជាថ្នាក់ៗ ដូចកាំជណ្តើរ។
-ថ្នាក់ខាងក្រោម គឺជាល្បាក់ទឹកធ្លាក់ កម្ពស់ជិត១០ម៉ែត្រ លោកអ្នកអាចមុជទឹកលេងនៅទីនោះ ពិតជាធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីហត់នឿយ ពីដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំ។ ទឹកធ្លាក់នេះ មានទឹកហូរខួបប្រាំង ខួបវស្សា គ្រាន់តែនៅរដូវប្រាំង មានទឹកហូរតិចប៉ុណ្ណោះ។
តម្លៃសំបុត្រចូលទស្សនា
ម៉ោងចូលទស្សនា
កម្រងរូបភាព