ទិដ្ឋភាពទូទៅ
ដើម្បីឡើងទៅកាន់ទីស្ថានធម្មជាតិ ទឹកធ្លាក់វាលពួច នេះ យើងត្រូវធ្វើដំណើរចេញពីទីរួមខេត្តកំពត ប្រមាណ ៨គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់វត្តវាលពួច ដែលស្ថិតនៅក្បែរជើងភ្នំបូកគោ។ ធ្វើដំណើរដោយថ្មើជើង ចេញពីវត្តវាលពួច កាត់ព្រៃប្រមាណ ៣០នាទី អ្នកទេសចរនឹងប្រទះទឹកធ្លាក់មួយកន្លែង ដែលស្ថិតនៅខាងស្ដាំដៃ រំលេចដោយទឹកពណ៌ថ្លាខៀវ គួរជាទីគាប់ភ្នែក។ សម្រស់ទឹកនៅដំណាក់នេះ បានអង្រួនអារម្មណ៍អ្នកទេសចរគ្រប់គ្នា ឲ្យចុះងូតលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយទឹកដ៏ត្រជាក់ ដែលមានប្រភពចេញពីកំពូលភ្នំបូកគោ។