ទិដ្ឋភាពទូទៅ
ទឹកធ្លាក់ក្បាលព្រះ ឬហៅថា លែងប៊ឺកព្រះ ជាតំបន់ទឹកធ្លាក់ធម្មជាតិមួយមានទេសភាពយ៉ាងស្រស់បំព្រង គួរជាទីចាប់ចិត្តខ្លាំងណាស់សម្រាប់អ្នកទេសចរជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ព័ទ្ធជុំវិញ ដោយព្រៃឈើតូចធំ និងជួរភ្នំបង្កើតបានជាផ្ទាំងទស្សនីយភាពឆើតឆាយ និងមានម្លប់ឈើធំៗដែលផ្តល់ជាកន្លែងសម្រាប់ភ្ញៀវទេសចរសម្រាកកម្សាន្តទទួលទានអាហារ ពិចនិក និងងូតទឹកធ្លាក់ថ្លាត្រជាក់យ៉ាងសប្បាយរីករាយ ។