ទិដ្ឋភាពទូទៅ
ទឹកធ្លាក់ឆាយខ្ពស់ ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទឹកធ្លាក់ឆាយខ្ពស់ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, បោះជំរុំឬបោះតង់, ស្ទូចត្រី, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។ ទឹកធ្លាក់ឆាយខ្ពស់ ជារមណីយដ្ឋានទឹកធ្លាក់ដ៏ប្រណិតមួយកន្លែង ក្នុងចំណោម អេកូទេសចរដ៏ល្អឯកជាច្រើនទៀត នៅតំបន់អារ៉ែង កំពុងបង្អួតខ្លួនយ៉ាងស្រស់បំព្រងនៅកណ្តាលព្រៃភ្នំក្រមថ្ម មិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។សព្វថ្ងៃនេះមានអ្នកទេសចរណ៏ជាច្រើនបានទៅ ទស្សនានិងងូតទឹកកំសាន្តលេងដោយសារតែនៅតំបន់ទឹកធ្លាក់នេះមាន លក្ខណៈទឹកធ្លាក់ពីលើ ភ្នំនិងផ្ទាំងថ្មដ៏ខ្ពស់មានទេសភាពខ្យល់អាកាសបរិសុទ្ធ ព្រៃឈើធំៗខ្ពស់ៗ និង ភ្នំដ៏ស្រស់ស្អាតជាពិសេសនៅថ្ងៃបុណ្យទាន ឬ នៅថ្ងៃចុងសប្ដាហ៍។សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកធ្លាក់ឆាយខ្ពស់ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានទឹកធ្លាក់ឆាយខ្ពស់ គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានទឹកធ្លាក់ឆាយខ្ពស់មានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន និងភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ។សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានទឹកធ្លាក់ឆាយខ្ពស់មានបឹងហ្គាឡូ ប៉ុន្តែសម្រាប់ផ្ទះសំណាក់ និងសណ្ឋាគារពុំទាន់មាននៅឡើយទេ។