ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ទឹកធ្លាក់ អូរជាំ

ទិដ្ឋភាពទូទៅ

ទឹកធ្លាក់ អូរជាំ គឺជារមណីយដ្ឋានធម្មជាតិដែលមានភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់ទឹកធ្លាក់តែម្តង។
ទឹកធ្លាក់ អូរជាំត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ដោយប្រជាជនដែលទៅរស់នៅទីនោះ។ដល់ឆ្នាំ២០០៧ក៏មានប្រជាជនចូលទៅលេងទីនោះតែឃើញរឿងចំលែកមួយគឺទឹកធ្លាក់ដែលមើលឃើញនោះថតអត់ជាប់ បើតាមជំនឿប្រជាជននៅទីនោះគាត់ថាទឹកធ្លាក់នោះមានអ្នកតាកាន់។
រហូតមកដល់ចុងឆ្នាំ២០១៣មានមន្ត្រីបរិស្ថាននិងសហគមន៍មួយឈ្មោះ សហគន៍តំបន់ការពារធម្មជាតិអូជាំបានសហការគ្នារៀបចំផ្លូវចូលទៅក្នុងរមណីយដ្ឋានទឹកធ្លាក់អូជាំនេះ។
ទឹកធ្លាក់នេះមានរយៈកំពស់ ៣០ម៉ែត្រដែលហ៊ុំព័ទ្ធដោយផ្ទាំងថ្មធំៗ និងមានត្រពាំងមួយដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ។ផ្លូវឡើងទៅកាន់រមណីយដ្ឋានមានលក្ខណៈពិសេសជាច្រើនដូចជា៖មានព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្មនិងទឹកធ្លាក់ជាបណ្តាក់ៗចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំដែលបង្កលក្ខណៈអោយសប្បាយដល់ភ្ញៀវទេសចរមកទស្សនា។ឡើងទៅលើភ្នំ បានយ៉ាងងាយ ដោយថ្មើរជើងពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញផ្ទាំងថ្មធំ ហាក់ដូចជាជញ្ជាំង នៃនាវាដ៏ធំមួយ នៅកណ្ដាលទីស្មសាន រំលេចដោយសំរស់ ស្រស់ត្រកាល និងបង្កប់ នូវអាថ៌កំបាំងដ៏សន្ធឹកសន្ធាប់ នាអតីតកាលសម័យអង្គរ ដែលជារមណីយដ្ឋានមួយ ក្នុងចំណោម រមណីយដ្ឋានជាច្រើននៅ ខេត្ដសៀមរាប។បច្នុប្បន្ន ដោយប្រទេសជាតិទទួលបាននូវ សន្ដិភាព ស្ថេរភាព និង សន្ដិសុខគ្រប់គ្រាន់ ហើយនោះ រមណីយដ្ឋានភ្នំគូលែនបានទទួល ស្វាគមន៍ ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ យ៉ាងច្រើន ជារៀងរាល់ថ្ងៃ និងមានប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយៗ តាំងលំនៅដ្ឋាន ប្រកបអាជីវកម្ម កសិកម្ម យ៉ាងច្រើនកុះករ។
ភ្នំគូលែនមានរមណីយដ្ឋានធម្មជាតិនិងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជាៈ តំបន់ទឹកធ្លាក់,ព្រះអង្គធំ,វាលស្ដេចលំគង់,វាលព្រះសព,ព្រះក្រាល,សំពៅធា្លយ និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋ ជាច្រើនទៀតដែលជាកេរិ៍្ដតំណែលស្នាព្រះហស្ដព្រះបាទជ័យវរន្ម័ទី២បានកសាងឡើង។

តំបន់ភ្នំគូលែនមិនត្រឹមតែជាតំបន់ទេសចរតែប៉ុណ្ណោះទេគឺជាតំបន់កសិកម្មដីមានជីវជាតិអាចដាំដំណាំបានគ្រប់ ប្រភេទដូចជាៈ ចេក- ខ្នុរ- ដំឡូង- ត្រាវ។ល។ ប្រកបដោយផលិតផលខ្ពស់។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ទឹកធ្លាក់ អូរជាំ គឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយ៨០គីឡូម៉ែត្រពីទីរួមខេត្ដក្នុងភូមិអូជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប