ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ទឹក​ជួរ​តាតតៃ

ទិដ្ឋភាពទូទៅ

ទឹក​ជួរ​តាតតៃ តែង​តែ​បង្ហាញ​ភាព​​ទាក់​ទាញ​របស់​​ខ្លួន​នៅ​រដូវ​ប្រាំង​ចាប់​ពី​ខែ​កុម្ភៈ ​ដល់​ខែ​មេសា។ នា​​អំឡុង​ពេល​នេះ​ ​គឺ​គេ​អាច​លេង​កំសាន្ត​ជា​មួយ​នឹង​ទឹក​ដ៏​​ថ្លាឈ្វេង​ហូរ​កាត់​តាម​​​ ចន្លោះ​ផ្ទាំង​ថ្ម​​តូច​ធំ និង​ឆ្នេរ​ខ្សាច់​ ហើយ​នៅ​​តាម​វាល​ដែល​មាន​ល្បាក់​ទឹក​​ជួរ​ហូរ​កាត់​​នោះ​ក៏​សំបូរ​ទៅ​ដោយ​ កូន​ព្រៃ​រុក្ខ​ជាតិ​លិចទឹក​​ដែរ ។ ដោយ​​មាន​បណ្តោយ​​២​ទៅ​៣​គីឡូ​ម៉ែត្រ ​ល្បាក់​ទឹក​ជួរតាតៃ​ក៏​ផ្តល់​ជា​កន្លែង​ដ៏​​ប្រសើរ​មួយ​សំរាប់​​ការ​ស្ទូច​ ត្រី​លេង​កំសាន្ត​នៅ​ត្រង់​ចំណុច​ស្ងាត់ៗ​ខ្លះ ។ ក្នុង​ពេល​មាន​ពិធី​បុណ្យ​​ចូល​​ឆ្នាំខ្មែរ​​ និង​ចូល​ឆ្នាំ​ចិន ល្បាក់​ទឹក​នេះ​ជា​កន្លែង​ដ៏​ល្អ​​ពិសេស​​មួយ​សំរាប់​​​​អ្នក​ទេសចរ​ក្នុង​ ស្រុក​ដែល​និយម​ធ្វើ​ដំណើរ​​កំសាន្ត​វិល​ល្ងាច​​ពី​ទី​រួម​ខេត្ត​ទៅ​​កាន់​ ទី​នោះ ដើម្បី​ទទួល​ទាន​អាហារ​វេច​ខ្ចប់​នៅ​តាម​រមណីយ​ដ្ឋាន​ ឬ​ហៅ​ថា​ភិច​និច​​ រួច​ចុះ​មុជ​ទឹក​​ និង​ហែល​ទឹក​លេង​កំសាន្ត​យ៉ាង​ត្រជាក់​ចិត្ត។
បើ​ឆ្លង​ទៅ​ត្រើយ​​ម្ខាង​ នៃ​ទន្លេ​ស្រែ​​ពក និង​កន្លែង​​ទឹក​ជួរ ​ទី​នោះ​គឺ​ជា​សហ​គមន៍​ដ៏​ធំ​របស់​បង​ប្អូន​​ជន​ជាតិ​​ឡាវ និង​ខ្មែរ​រស់​នៅ​យ៉ាង​សុខដុម​រមនា ។ ភាគ​ច្រើន​​គេ​ប្រើ​ប្រាស់​ពីរ​ភាសា គឺ ភាសា​ខ្មែរ និង​​ភាសា​​​ឡាវ ពួក​គេ​ជា​កសិ​ករ និង​ជា​​អ្នក​នេសាទ​​ ហើយ​ក៏​ជាអ្នក​​ប្រមូល​អនុ​ផល​ព្រៃ​​ឈើ​​ ដើម្បី​​រក​កំរៃ​ចិញ្ចឹម​ជីវិត​ផងដែរ ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ទឹក​ជួរ​តាតតៃ ​ គឺ​ជា​ទី​កន្លែង​ដែល​មាន​ល្បាក់​ទឹក​ជួរ​ហូរ​ជ្រែក​តាម​ចន្លោះ​ថ្ម​ដា ស្រស់​​ត្រកាល​​ស្ថិត​នៅ​តាម​បណ្តោយ​​ទន្លេ​​ស្រែ​ពក ក្នុង​ឃុំ​ជ័យ​​ឧត្តម​​ ស្រុក​លំផាត់ មាន​ចំងាយ​ប្រហែល​៣៤​គីឡូ​ម៉ែត្រ ខាង​ត្បូង​​ក្រុង​បាន​លុង ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប