ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ទឹក​ជ្រោះ​សែន​មនោរម្យឬទឹកជ្រោះដំណាក់ស្ដេច

ទិដ្ឋភាពទូទៅ

ទឹក​ជ្រោះ​សែន​មនោរម្យឬទឹកជ្រោះដំណាក់ស្ដេច ជារមណីយដ្ឋានធម្មជាតិមួយ ដែល​មានទឹកធ្លាក់ ៣ដំណាក់​ផងដែរគឺ ដំណាក់​ទីមួយមាន​កម្ពស់ ១​ម៉ែត្រ  ដំណាក់​ទី​ពីរមាន​កម្ពស់ ៧ម៉ែត្រ ជាទីដែល​សម្បូរ​មនុស្ស​ទៅកម្សាន្ត និងដំណាក់​ទី​បី មាន​កម្ពស់ ១,៥ម៉ែត្រ មាន​ចម្ងាយ១គីឡូម៉ែត្របន្តទៀត​ពី​ទឹកធ្លាក់​ទី​ពីរ ហើយតំណាក់ទី៣ ពុំ​សូវ​មាន​មនុស្ស​ទៅ​កម្សាន្ត​នោះទេ។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកជ្រោះ សែនមនោរម្យ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានទឹកជ្រោះ សែនមនោរម្យ គឺពុំទាន់មានខ្យូសអង្គុយ រឺក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។ ក្រៅពីនេះ រមណីយដ្ឋានទឹកជ្រោះ សែនមនោរម្យពុំទាន់មានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ, អាហារដ្ឋាន និងភោជនីយដ្ឋាននៅឡើយទេ។សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានទឹកជ្រោះ សែនមនោរម្យពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ទឹកជ្រោះ សែនមនោរម្យ ឬទឹកជ្រោះដំណាក់ស្ដេច ឬក៏គេច្រើនហៅថា ទឹកធ្លាក់ មនោរម្យ មានទីតាំងស្ថិតនៅ ភូមិ​ដើម​ស្រល់ ឃុំ​មនោរម្យ ស្រុក​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ~10km ពីរង្វង់មូលគោព្រៃ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប