ទិដ្ឋភាពទូទៅ
ទេទឹកពុះ ជាតំបន់មួយមានទឹកក្តៅផុសចេញពីដី មានបន្ទាត់ផ្ចិតប្រវែង១០០ម៉ែត្រ។ ផ្ទៃទឹកខាងក្រៅ មានទំហំ៨០ម៉ែត្រការ៉េ ដែលចេញមកពីប្រភព៦ និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ និងមានសីតុណ្ហភាពទឺក ៧០អង្សាសេ។ អ្នកភូមិទីនោះ ភាគច្រើន ជាជនជាតិសួយ ដែលពួកគេ ជឿថាទឹកក្តៅនេះ ស័ក្តិសិទ្ធ សម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទ និងជំងឺស្បែកផ្សេងៗ ពិសេសអ្នកភូមិ ជឿថា លាងមុខ ជាមួយនឹងទឹកក្តៅនេះ នឹងនាំមកនូវសំណាងល្អ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះ អាចទស្សនាវប្បធ៌មទំនៀមទំលាប់ ប្រពៃណីនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនោះ និងទស្សនារបាំរបស់ជនចាតិសួយ និងរបាំផ្សេងៗទៀត។