ទិដ្ឋភាពទូទៅ
បឹងយក្ខឡោម មានផៃ្ទទឹកពណ៌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម្លេះ។ ទិដ្ឋភាពក្នុងបរិវេណបឹងយក្ខឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សាក្នុងនោះមានដើមមាក់ប្រេង មាក់ប្រាង សាវម៉ាវ សិរមាន់ ភ្ញៀវផងដែរ ដុះអមជុំវិញបឹងដែលជាម្លប់សម្រាប់កម្សាន្ត និងសម្រាកកកាយ។ បឹងយក្សឡោមមានរាងមូលដែលមានអង្កត់ផ្ចិតប្រវែង ៧៥០ម៉ែត្រ ជម្រៅ ៤៨ម៉ែត្រ ដែលមានចំងាយប្រមាណ ៥គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី។