ទិដ្ឋភាពទូទៅ
បូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ាឃ្លាំងមឿង និងជំទាវខាន់ខៀវ មានរណ្ដៅដែលលោកឧកញ៉ាមឿងបានលោតនោះគេបានរក្សាការពារទុកមកដល់សព្វថ្ងៃដោយធ្វើជាអគារមួយមានក្បាច់រចនាស្រស់ស្អាតគ្របពីលើ ហើយនៅកៀនជញ្ជាំងពីក្រោយរណ្ដៅ ឬផ្នូរនេះ គេបានសាងរូបសំណាកលោកឧកញ៉ា និងអ្នកជំទាវតម្កល់ឲ្យឈរចង្អុលបែរមុខទៅរកកន្លែងដែលគាត់បានលោតនោះ ។ បូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ាឃ្លាំងមឿង មានភាពទាក់ទាញជាខ្លាំង ជាកន្លែងដែលមានការគោរពបូជាយ៉ាងសក្ខ័សិទ្ធ ចំណែកឯប្រជាជននៅខេត្តពោធិ៍សាត់តែងមានជំនឿទៅលើលោតាមឿង និងតែងយកជំនូនទៅដាក់ថ្វាយសុំសេចក្តីសុខពីលោកតាមឿង៕