ទិដ្ឋភាពទូទៅ
ប្រាសាទដំរីទ្រោម ជាស្ថាបត្យកម្មខ្មែរ ដែលសាងសង់ឡើងនៅសតវត្សទី១១ ដល់ សតវត្សទី១៣។ ដែលសៀមចញ្ចឹមចិត្តចង់ដាប់គាស់យកថ្មដែលមានរាងជាដំរីទ្រោម។ នៅប្រាសាទនេះមានដំថ្មមួយដុំមានរាងដូចសត្វដំរីទ្រោម ឱនដងខ្លួនដល់ដី រាង និង សណ្ឋាននេះបញ្ជាក់អោយឃើញថាប្រាសាទនេះជាទីកន្លែងដែលដំរីទ្រោមខ្លួនអោយព្រះរាជាយាងគង់លើខ្នងត្រង់ប្រាសាទនេះ។ ថៃបានប៉ុនប៉ងគាស់រំលើងថ្មភ្នំរូបរាងដូចដំរីលុតក្រាបឲ្យស្ដេចគង់លើខ្នង ជាច្រើនដង ប៉ុន្តែបារមីដំរីទ្រោមធ្វើឲ្យថៃមិនអាចយកទៅបាន។ ស្របពេល ដែលកងទ័ពខ្មែរបាន វាយបណ្ដេញចេញកាលពីអំឡុងឆ្នាំ២០១១កន្លងទៅ។ បន្ទាប់ពីមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃ រួចមក សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស និងឧបាសក ហែម សុខមាន បានសម្រេចកសាងវិហាររួមគ្នាមួយសម្រាប់ឧទ្ទិសដល់បារមីដំរីទ្រោម បច្ចុប្បន្នហៅថា ប្រាសាទដំរីទ្រោម។ អនុសេនីយ៍ត្រី ថន ប៊ុនថឿន មានប្រសាសន៍ថា ទាំងពុទ្ធបរិស័ទ ក៏ដូចជាកងទ័ពឈរជើងនៅលើខ្នងភ្នំដងរែកនេះ តែងតែមានជំនឿលើប្រាសាទដំរីទ្រោម ព្រោះការបន់ស្រន់រមែងបានជោគជ័យ។ “កងទ័ពបន់ស្រន់កុំឲ្យការពើបប្រយុទ្ធ និងរងគ្រាប់របស់កងទ័ពថៃ គឺបានសម្រេចដូចបំណង ហើយបញ្ចៀសការស្លាប់ផងដែរ និងឈ្នះអស់មារសត្រូវទៀតផង។ បារមីដំរីទ្រោមខ្លាំង ទើបគ្រប់គ្នាមានការជឿជាក់ ហើយថៃក៏ចង់បានដំរីទ្រោមនេះដែរ”។