ទិដ្ឋភាពទូទៅ
ប្រាសាទបន្ទាយក្តី ត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ មានខ្លោងទ្វារចំនួន២សម្រាប់ចេញចូលគឺនៅទិសខាងលិចនិងទិសខាងកើត។ ឈ្មោះប្រាសាទបន្ទាយក្តីផ្គុំឡើងដោយពាក្យបន្ទាយបូកនិងពាក្យក្តី។ ពាក្យបន្ទាយត្រូវបានសម្គាល់ថាជាក្រុងឬប្រាសាទរីឯពាក្យក្តីក្លាយមកពីពាក្យកុដិ ដែលក្រោយមកត្រូវបានបញ្ចេញសូរនិងសរសេរជាក្តីវិញ។