ទិដ្ឋភាពទូទៅ
ប្រាសាទប្រែរូប ត្រូវបានកសាងឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា ។ ប្រាសាទប្រែរូបត្រូវបានប្រារព្ធឧទ្ទិសឆ្លងសិវលិង្គសម្រាប់រាជ្យឈ្មោះ រាជេន្ទ្រវរ្ម័ន នៅឆ្នាំ៩៦១ នៃគ.ស ដោយព្រះបាទកម្រងតេងអញស្រីរាជេន្ទ្រវរ្ម័នទេវ។ ប្រាសាទប្រែរូប ជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។