ទិដ្ឋភាពទូទៅ
ប្រាសាទព្រហ្មកិល ត្រូវបានសាងឡើងពីថ្មភក់ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា ។ ប្រាសាទនេះជាប្រាសាទមួយដែលមានរាងតូចច្រឡឹង ហើយមានចម្ងាយពីផ្លូវមុខ អង្គរប្រហែលជា ៥០ ម៉ែត្រប៉ុណ្ណោះ។ ប្រាសាទព្រហ្មកិលមានរូបចម្លាក់មនុស្ស និង ក្បាច់ឆ្លាក់នៅផ្ទាំងថ្មប្រាសាទគួរជាទីចាប់ចិត្ត។ ប្រាសាទតាព្រហ្មកិលសាងនៅចុងសតវត្សរ៍ទី ១២ ដោយស្នាមព្រះហស្ត ព្រះបាទជ័យវរ្ម័នទី ៧ បច្ឆមរណៈព្រះនាម មហាបរមសំគតតបតៈ ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា។