ទិដ្ឋភាពទូទៅ
ប្រាសាទព្រះធាតុបាស្រី នៅក្នុងខាងមុខវត្តព្រះធាតុបាស្រីអមសងខាងផ្លូវចូលវត្តមានគ្រឹះ បា្រសាទបុរាណ ចំនួន២ ដែលសាងសង់អំពីថ្មបាយក្រៀម ហើយផ្នែកខាងស្ដាំដៃ គេហៅថា វិហារគុក និងផ្នែកខាងឆ្វេង ដៃហៅថា វិហារព្រះនិពាន្ដ។ ចំណែកនៅក្នុងបរិវេណវត្ត ព្រះធាតុបាស្រីមានប្រាសាទបុរាណ មួយកសាងឡើងអំពីថ្មភក់់ក្នុងឆ្នាំ៩៨៣ នៃគ្រិស្តសករាជ សង់រាងជាការេដែលមានទំហំ ១៥មx១៥ម កម្ពស់៣៣ម។ វិសាលភាពប្រាសាទពីលិចទៅ កើតប្រវែង ១.២៥០ម ពីត្បូងទៅជើងប្រវែង ៣០០ម។