ទិដ្ឋភាពទូទៅ
ប្រាសាទព្រះពិធូរ ជាឈ្មោះរូបនៃប្រាសាទតូចៗ ដែលមានឈ្មោះផ្សេងគ្នា ហើយសៀវភៅបរទេសភាគច្រើនសរសេរថា ប្រាសាទក្រុមព្រះពិធូរ។ ក្រុមនៃប្រាសាទាំងនេះស្ថិតនៅស្ទើរចំពីមុខនៃប្រាសាទទេពប្រណម ហើយស្ថិតនៅខាងជើងនៃប្រាសាទសួគ៌ព្រ័ត្រ។ តាមរយៈបច្ចេកទេសសំណង់ប្រាសាទទាំងនេះ បញ្ជាក់ថា ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅដើមសតវត្សទី១២ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ គោរពដល់ព្រហ្មញ្ញសាសនា លើកឡែងតែប្រាសាទព្រះពុទ្ធសាសនាមួយ គឺប្រាសាទតាទួរ ដែលានចម្លាក់ព្រះពុទ្ធរូបនៅសតវត្សទី១៣-១៦ (មានស្លាកស្នាមព្រះពុទ្ធសាសនាជាច្រើននៅប្រាសាទនេះ)។