ទិដ្ឋភាពទូទៅ
ប្រាសាទមេបុណ្យខាងកើត គឺហៅសំដៅទៅលើ ប្រាសាទមេបុណ្យមានពីរ មួយគឺមេបុណ្យខាងកើត ស្ថិតនៅបារាយណ៍ខាងកើត និងមួយទៀតមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ខាងលិច (បារាយណ៍ទឹកថ្លា) ប្រាសាទមេបុណ្យ គឺជាកន្លែងរោងបុណ្យសំរាប់ប្រារព្ធពិធី ដូច្នោះហើយបានជាគេហៅតៗគ្នាថាមេបុណ្យ។ ប្រាសាទនេះបែរមុខទៅទិសខាងកើត ត្រូវបានកសាងឡើង នៅភាគទី២ នៃសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហមញ្ញសាសនា។