ទិដ្ឋភាពទូទៅ
ប្រាសាទគុហនគរ រមណីយដ្ឋានបែបប្រវត្តិសាស្ត្រប្រាសាទគុហនគរមានចង្ងាយ ៩៦ គីឡូម៉ែត្រពីភ្នំពេញ។ បើគិតចាប់ពីព្រំប្រទល់កំពង់ធំ-កំពង់ចាមនោះយើងធ្វើដំណើរប្រហែលជា ៤០ នាទីទៀតយើងនឹងឃើញ បដាធំមួយនៅស្តាំដៃ សរសេរថា ”ស្វាគមន៍រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទគុហនគរ“ ហើយបត់ឆ្វេងតាមខ្លោងទ្វាវត្តគុហនគរយើងនឹងឃើញប្រាសាទនៅខាងស្តាំដៃ។ មានផ្ទៃក្រលា ៤០០០០ម៉ែត្រការ៉េ ដែលប្រាសាទនេះមានទ្រង់ទ្រាយប្រហាក់ ប្រហែលនឹងប្រាសាទ ទន្លេបាទី ដែលបានស្ថាបនាឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី ១១ រជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១។ បណ្តោយប្រវែង ៤៥ ម៉ែត្រ និង ទទឹងប្រវែង ៣៥ ម៉ែត្រ ព័ទ្ធជុំវិញដោយរបងថ្មបាយក្រៀមដែលមានកម្ពស់ ៣ម៉ែត្រ បែងចែកជាបីផ្នែក
ធំៗ។