ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ភ្នំកំពង់ត្រាច

ទិដ្ឋភាពទូទៅ

ភ្នំកំពង់ត្រាច វាគឹជារមណីយដ្ឌានដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និង ជាកន្លែងដែលគួអោយ ចាប់អារម្មណ៍បំផុត របស់ប្រជាពលរដ្ឌ នៅស្រុកកំពង់ត្រាច ហើយក៍បានដឹងឡឹគ្រប់ខេត្ត គ្រប់ស្រុក ព្រមទាំងមានភ្ញៀវទេសចរណ៍បរទេសជាច្រើន បានមកទស្សនាភ្នំកំពង់ត្រាច យ៉ាងច្រើនកុះករពីរ មួយឆ្នាំទៅមួយឆ្នាំ។ ហើយប្រជាពលរដ្ឌ ក៍បានអោយដិងថា នៅក្នុងរ៉ូងភ្នំ មានសិលាចរិកជាច្រើន ហើយមានសំឡេងសត្វយំ ទឹកធ្លាក់ និង មាន ភ្នំថ្ម ពុំសូវមានរុក្ខជាតិប៉ុន្មានទេ ជារមណីយដ្ឋានរូងភ្នំ ប្រកបដោយ ល្អាងតូចធំជាច្រើន។គឺវាមានចំនុចសំខាន់ៗ នេះហើយ ដែលជាការទាក់ទាញ ភ្ញៀវទេសចរណ៍។ ហើយ រមណីយដ្ឋានភ្នំកំពង់ត្រាចនេះគឺមានល្អាងជាច្រើន ក្នុងចំណោមល្អាង ទាំងនោះ ភាគច្រើនប្រជាជនរៀបចំសំរាប់ធ្វើជា កន្លែងប្រារព្វធ្វើពិធីបុណ្យទាន ឫ ជាកន្លែងសក្ការៈ គោរពបូជាវត្ថុផ្សេងៗទៅតាមជំនឿនៃទំនៀមទំលាប់ របស់ប្រជាជនទាំង ខ្មែរ ចិន វៀតណាម។ នៅទីនោះ មានល្អាងមួយ មានវិជ្ជមាត្រប្រមាណ ៣០​ ម៉ែត្រ ហើយដីនៅទីនោះ មានពណ៌៧ផ្សេងៗគ្នា ព្រមទាំងមានល្អាងតូចៗ បីបួន។ ល្អាងខ្លះ មានកាំជណ្តើរឡើងកំពស់ប្រមាណ ៤ម៉ែត្រ ព្រមទាំងមាន ថ្មរចនានៃ ធម្មជាតិ មើលទៅរាងដូចជារូបសត្វ ឫ វត្ថុ។ចេញពីល្អាងនេះមានរូងមួយទៀត ដែលអាច ធ្វើដំណើរបាន ឆ្ពោះទៅ ល្អាងវាលស្រែ ១០០ និង ល្អាងថ្មដុះ។ នៅតាមល្អាងទាំងនោះបានបន្សល់ ទុកនូវស្នាមថ្នាំពណ៍ផ្សេងៗនៅឡើយ។ កាលពីសម័យមុនទសវត្សឆ្នាំ ៧០ គេបានរៀបចំកន្លែងនោះ ធ្វើជាកន្លែងថតភាពយន្តមួយដ៏សំខាន់។ នៅទីនោះ នៅជើងភ្នំខាងមុខមានវត្តរបស់ប្រជាជន​ ចិន វៀតណាម ហើយនៅមុខផ្លូវចូលមាត់រូង មានវត្ត ព្រះពុទ្ធសាសនាខ្មែរមួយដែរ បច្ចុប្បន្ន ព្រះសង្ឃ គណៈកម្មការវត្តបាននាំគ្នារៀបចំថែរក្សាបណ្តាល្អាងនោះ ជាប្រចាំ។ហើយក្នុងនាមខ្ញុំជាកូនខ្មែរ ដែលជាសមាជិកម្នាក់ រស់នៅស្រុកកំពង់ត្រាចនោះ ខ្ញុំក៍សង្ឃឹមថា ភ្នំកំពង់ត្រច គឺជាកន្លែងដែល មានប្រជាប្រិយភាពសំរាបយើង ទាំងអស់គ្នា គ្មានថ្ងៃសាបសូន្យរៀងរហូត….។ ស្រុកកំពង់ត្រាច ជាស្រុកមួយដែលមានភាព ល្បីល្បាញក្នុង ខេត្តកំពត។ ប្រជាជនក្នុងស្រុកប្រមាណ៧០% ជាកសិករ ១០%ជាអាជីវករ និង២០%ជានាក់បំរើការរដ្ឋ។សេដ្ឋកិច្ចក្នុងស្រុកនេះពឹងផ្អែកទៅលើ វិស័យកសិកម្ម របស់ប្រជាជន ប៉ុន្តែពានិជ្ជកម្មវិញ មានភាពក្លាំក្លាដោយសារ មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ គំរោងកសាងជាច្រើន កំពុងតែចាប់ផ្ដើមបន្ដិចម្ដងៗនៅក្នុងសហគមន៍ ដែលជាផ្នែកមួយដែលធ្វើ ឲ្យប្រជាជនមាន ជាភាពធូរធា។ ផ្លូវអន្ដរជាតិ ប្រវែងប្រមាណ ១២គីឡូម៉ែត្រ កំពុងចាប់កសាងឡើង នាចុងឆ្នាំ២០១១នេះ ចាប់ពីព្រំប្រទល់ប្រទេសវៀតណាម រហូតមកដល់ ស្រុកកំពង់ត្រាច។ ការចាប់កសាងផ្លួវនេះ មានផលប៉ៈពាល់ចំពោះផ្ទះរបស់ប្រជាជនជាច្រើនប៉ុន្ដែដំណោះស្រាយជាច្រើន ត្រូវបានសំរួល ហើយការកសាងចាប់ធ្វើបន្ដ។និងមានតំបន់ទេសចរណ៍ជាច្រើនទៀត ដែលយើង មិនបានដឺង។ ស្រុកកំពង់ត្រាចជាស្រុកមួយនៃខេត្តកំពត ដែលមានព្រំព្រទល់ខាងកើតជាប់នឹង ប្រទេសវៀតណាម។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ភ្នំកំពង់ត្រាច គឹជាភ្នំមួយដែលស្ថិតនៅតាមផ្លូវជាតិលេខ៣៦ក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨គីឡូម៉ែត្រ ប៉ែកខាងកើតខេត្តកំពត

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប