ទិដ្ឋភាពទូទៅ
តំបន់បេតិភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ ក៏ជាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយប្រចាំខេត្តព្រះវិហារផងដែរ ដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ និងទឹកជ្រោះតូចធំយ៉ាងស្រស់បំព្រង ។ ដើម្បីឡើងដល់កំពូលភ្នំនេះ អ្នកទេសចរ ត្រូវធ្វើដំណើរតាមជម្រាលភ្នំ ដែលអមទៅដោយទេសភាពព្រៃភ្នំ ចម្ការដំណាំធំល្វឹងល្វើយ ឆ្ងាយដាច់កន្ទុយភ្នែក ជាពិសេសគឺត្រូវដើរឡើងភ្នំដែលមានកម្ពស់ជាង ៤០០ម៉ែត្រ និងមានកាំជណ្តើរ ដល់ទៅ ១៨០០ កាំ។ ហើយពេលឡើងទៅដល់ លោកអ្នកនឹងប្រទះទេសភាពជុំវិញខៀវស្រងាត់ ពពកអ័ព្ទអណ្តែតមីដេដាស ពាសពេញកំពូលភ្នំ ជាពិសេសគឺមានទឹកជ្រោះឱ្យកម្សាន្តជាច្រើនកន្លែងផងដែរ។
ទីតាំង
ភ្នំត្បែងមានជ័យ មានទីតាំងស្ថិតនៅ ក្រុងត្បែងមានជ័យខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ~36km ពីរង្វង់មូលនាគព័ន្ធ។
គោលដៅទាក់ទាញទេសចរណ៍
ទឹកធ្លាក់ភ្នំត្បែង ឬទឹកធ្លាក់តាម៉ាភ្នំត្បែង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដែលមានចំងាយប្រមាណជា ១៥គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ តំបន់ភ្នំត្បែង ខេត្តព្រះវិហារ ពិតជាមានធនធានធម្មជាតិ ដ៏ស្រស់អស្ចារ្យ ដែលភ្ញៀវទេសចរទាំងឡាយកម្របានឃើញណាស់ ហើយអាជ្ញាធរខេត្ត និង ស្ថាប័នពាក់ព័ន្ធមួយចំនួនបានប្រែក្លាយទីនោះ ឱ្យទៅជាតំបន់ទេសចរណ៍ ដ៏ពេញនិយមមួយ ដែលជាឋានសួគ៌របស់ភ្ញៀវទេសចរ ក្នុងនោះ ទឹកធ្លាក់ចក្រវិល ក៏ជាចំណុចទាក់ទាញបំផុត ដែលគេមិនអាចមើលរំលងបានឡើយ ។
តម្លៃសំបុត្រចូលទស្សនា
ម៉ោងចូលទស្សនា
កម្រងរូបភាព
កម្រងរូបភាព