ទិដ្ឋភាពទូទៅ
ភ្នំប្រុសភ្នំស្រី នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដែលទាក់ទងនឹងរឿងព្រេង បុរាណខ្មែរគឺរឿងភ្នំប្រុសភ្នំស្រី។ នៅទីនេះ ភ្ញៀវទេសចរអាចទស្សនាភ្នំ ប្រសាទបុរាណ ស្តូប ឧក្រិដ្ឋកម្មវាលពិឃាត។ វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថាវត្តសុវណ្ណគិរីរតនៈភ្នំប្រុសដែល សង់ឡើងស្អាតជាប្រាសាទពណ៌ក្រហម។ នៅចំទិសខាងជើងមានចំងាយ១០០០ម៉ែត្រ។ គេអាចមើលឃើញភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ចំណែកនៅផ្នែកខាង ជើងភ្នំស្រីមានជួរភ្នំរកេតរកូដជាច្រើនទៀតដែលមានឈ្មោះថា ភ្នំដងរែក ភ្នំលី ភ្នំឈូក។ ភ្នំស្រីមានកម្ពស់ខ្ពស់ជាងភ្នំប្រុសដែលកើតចេញពីការប្រកួតគ្នាដើម្បីពិធីចូលស្តីដណ្តឹងកូនចៅ បើយោងទៅតាមរឿងតំណាលនិទានតៗគ្នា។