ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ភ្នំ​ណាមលៀរ ឬក៏គេច្រើនហៅថា ភ្នំថ្មយក្ស, ភ្នំ​លុប្រាណ​, វាលថ្មរំអិល

ទិដ្ឋភាពទូទៅ

ភ្នំ​ណាមលៀរ ឬក៏គេច្រើនហៅថា ភ្នំថ្មយក្ស, ភ្នំ​លុប្រាណ​, វាលថ្មរំអិល គឺជាទីតាំងទេសចរណ៍​ដ៏គួរឲ្យចាប់អារម្មណ៍មួយ​នៅស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ ស្ថិតនៅជាយដែនភាគឦសាន នៃប្រទេសកម្ពុជា ភ្នំណាមលៀរ មានចម្ងាយប្រមាណ​ ៤៨គីឡូម៉ែត្រ​ពីក្រុងសែនមនោរម្យ និងត្រឹម ៤គីឡូម៉ែត្រ​ពីព្រំដែនកម្ពុជា- វៀតណាម។ ក្នុងដំណើរ​ឡើងទៅជំរាលភ្នំណាមលៀរដ៏ខ្ពស់ និងចោតនេះ បានផ្ដល់​ឲ្យ​អ្នកទេសចរ​នូវ​ដំណើរ​ផ្សេងព្រេងបែបថ្មីមួយ។ ទស្សនីយភាពនៅជុំវិញភ្នំ បានជួយកំដរអារម្មណ៍ និង​ផ្ដល់ជាចំណីចក្ខុ​​ដល់អ្នកដំណើរជាប់ជានិច្ច។ នៅចង្កេះ​​ភ្នំណាមលៀរ ក៏មានអណ្ដូងទឹកមួយ ដែលមានទឹកចេញសឹងគ្រប់រដូវកាលផងដែរ ​ដែលត្រូវបានគេហៅថាជាអណ្ដូងស្នេហ៍។ពេលឡើងដល់កំពូលភ្នំ អ្នកទេសចរ​នឹង​ប្លែកអារម្មណ៍កាន់តែខ្លាំង ជាមួយបរិយាកាសដ៏ស្រឡះល្អ ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់ និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់ បានយ៉ាងច្បាស់។ ទិដ្ឋភាពទាំងអស់នេះ ធ្វើឲ្យភ្នំណាមលៀរ ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញុមួយ ក្នុងចំណោមតំបន់ភ្នំដទៃទៀត។

គ្រប់ដណ្ដប់លើផ្ទៃដី ៨ហិចតា ភ្នំណាមលៀរ មិនត្រឹមតែតំបន់ទេសចរណ៍​ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ជាទីតាំងប្រវត្តិសាស្រ្ដ​នៃ​ជនជាតិ​ដើម​ពូនងផងដែរ។  មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអូរពោត នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានដើរល្បាត ហើយបានជួបប្រទះ នឹងទេសភាពដ៏ស្រស់ស្អាត គួរឲ្យចង់គយគន់ និងលម្ហែកាយ ហើយត្រូវបានប្រជាសហគមន៍រស់នៅតំបន់នោះបានប្រសិទ្ធនាម ទឹកជ្រោះនេះថា «ទឹកធ្លាក់ ៧ជាន់»។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ភ្នំ​ណាមលៀរ ឬក៏គេច្រើនហៅថា ភ្នំថ្មយក្ស, ភ្នំ​លុប្រាណ​, វាលថ្មរំអិល មានទីតាំងស្ថិតនៅ ភូមិទី1 ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ~47km ពីរង្វង់មូលគោព្រៃ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប